កម្ពុជាកំពុងតាមដាន ក្រោយWHOរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី នៅប្រទេសចំនួន៥
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា(CDC) នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រកាសជាសាធារណៈថា អង្គការសុខភាពពិភពលោក (WHO) ជូនដំណឹងពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី «ប្រភេទ BA.3.2» ហៅឈ្មោះថា «Cicada» ជាពូជពង្សកូនចៅរបស់ប្រភេទអូមីក្រុង (Omicron) ធ្លាប់ហោះឆ្លងដែនចូលមកប្រទេសកម្ពុជាតាមរយៈមនុស្ស នាពេលកន្លងមក…។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ពណ៌នាថា មេរោគនេះត្រូវបានរកឃើញនៅសហរដ្ឋអាម៉េរិក ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស ហើយអង្គការសុខភាពពិភពលោក ចាត់ទុក វ៉ារ្យ៉ង់បំប្លែងថ្មី ស្ថិតនៅក្រោមការតាមដាន (Variants of Monitoring)។ ទោះជាយ៉ាងណាក៏ដោយ CDC អះអាងថា ស៊ីកាដា «Cicada» មិនទាន់ត្រូវបានរកឃើញឆ្លងមកតំបន់ ឬនៅក្នុងប្រទេសកម្ពុជាឡើយ។ ម៉្យាងវិញទៀត បើផ្អែកតាមទិន្នន័យសកល បច្ចុប្បន្នមិនមានភស្តុតាងមានការរីករាលដាល និងភាពធ្ងន់ធ្ងរកើនឡើងនៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណា ចំពោះមុខបញ្ហានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អះអាងថា កំពុងតាមដានយ៉ាងសកម្មលើបញ្ហាមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត