ដើមឈើ «ធ្នង់» ត្រូវបានដាំទុកជាអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តក្រចេះ
S
Soriya Sou
14 ម៉ោងមុន

ក្រុងក្រចេះ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដាំដើមឈើ «ធ្នង់» រួមគ្នា ទុកជាអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ...។

ពិធីដាំដើមឈើ «ធ្នង់» ជាពិធីសំខាន់១ក្នុងចំណោមពិធីសំខាន់ទាំង១១ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ការដាំដើមឈើ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មានសារសំខាន់មួយក្នុងការការពារបរិស្ថាន និងជួយជំរុញការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។

ការដាំដើមឈើពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើង ជាពិសេស ខេត្តក្រចេះ ឱ្យទទួលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តកាន់តែច្រើនឡើងថែមទៀត។ សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ បានប្រារព្ធធ្វើឡើងនៅខេត្តក្រចេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមីនា ក្រោមប្រធានបទ៖«ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត