មិនធម្មតា! អនុប្រធានសាខាគយខេត្តកោះកុងមានប្រពន្ធចុង៧ និងកិបគេងលុយពុករលួយបានជាង១លានដុល្លារអាម៉េរិក
ហាក់ អ៊ីឌី
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដំណើរការស៊ើបអង្កេតររបស់អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញលុយកខ្វក់របស់អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង មានរហូតដល់ទៅជាង១លានដុល្លារអាម៉េរិក, ផ្ទះ៣កន្លែង និងរថយន្តជាច្រើនគ្រឿង បាននិងកំពុងក្លាយជាព័ត៌មានដ៏ក្ដៅគគុកមួយ ក្នុងចំណោមចំណាត់ការច្បាប់លើមន្ត្រីសាធារណៈ កាលពីពេលកន្លងទៅ...។

លោក ម៉ៅ សាន់សូនា មានតួនាទីត្រឹមអនុប្រធានសាសាគយខេត្តកោះកុង   
លោក ម៉ៅ សាន់សូនា មានតួនាទីត្រឹមអនុប្រធានសាសាគយខេត្តកោះកុង   

ក្ដៅគគុក ក៏ព្រោះតែ លោក ម៉ៅ សាន់សូនា ដែលមានតួនាទីត្រឹមអនុប្រធានសាខាគយខេត្តកោះកុងសោះ តែមានលទ្ធភាពប្រព្រឹត្តិអំពើពុករលួយយ៉ាងរលូន ដោយក្រសោបលុយបានខ្ទង់ដុល្លារពីរថយន្តដឹកទំនិញ៨២៩គ្រឿង ព្រមទាំងបានបែងចែកលុយនោះ ទៅកាន់គណនីធនាគាររបស់សាច់ញាតិ និងប្រពន្ធចុងទី៧របស់ខ្លួន សរុបចំនួន៤១គណនី។ យ៉ាងណា ក្នុងសំណុំរឿងខាងលើនេះ មានមនុស្ស៣នាក់ទៀតជាប់សង្ស័យពីបទសមគំនិត ក្នុងការសម្អាតប្រាក់ដែលរួមមាន៖ ទី១-ឈ្មោះ ម៉ៅ ទិត្យា បុគ្គលិកជាប់កិច្ចសន្យា, ទី២-ឈ្មោះ ផល ដុល្លារ ជាបុគ្គលិកធនាគារ, និងទី៣-ឈ្មោះ ពត ស្រីនាង ជាស្ត្រីមេផ្ទះ។ នេះបើយោងតាមរបាយការណ៍របស់​អង្គភាពប្រឆាំងអំពើពុករលួយទម្លាយចេញនៅថ្ងៃទី២៩មីនា ឆ្នាំ២០២៦។ 

រូបភាពតំណាង 
រូបភាពតំណាង 

ខ្លឹមសាររបាយការណ៍ខាងលើ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ម៉ៅ ទិត្យា បុគ្គលិកជាប់កិច្ចសន្យា សាខាគយ និងរដ្ឋាករខេត្តកោះកុង បានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលលុយជំនួស ខណៈជនល្មើសម្នាក់ទៀត ឈ្មោះ ពត ស្រីនាង ជាស្ត្រីមេផ្ទះ ទំនង់ជាប្រពន្ធចុងទី៧របស់ លោក ម៉ៅ សាន់សូនា ក៏បានចូលរួមក្នុងសកម្មភាពនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ជនល្មើសទាំងអស់ ហ៊ានចាយលុយរាប់ពាន់ដុល្លារអាម៉េរិក ឱ្យអ្នកកាសែត ដើម្បីបំបិតព័ត៌មាន និងរឿងអាស្រូវដែលខ្លួនបានប្រព្រឹត្តិ។ គូសបញ្ជាក់ផងដែរថា ក្រៅពីការអនុវត្តទោសលើជនល្មើសទាំងនោះ ដោយញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីកាត់ក្ដី និងផ្តន្ទាទោស អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចធ្វើការរឹបអូសលុយសុទ្ធចំនួន៨០១ ៧១២ដុល្លារ(ប្រាំបីសែនមួយម៉ឺនប្រាំពីររយដប់ពីដុល្លារអាម៉េរិក)ផងដែរ៕ 

រូបភាពតំណាង 
រូបភាពតំណាង 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត