សាកល្បងវិធីទាំង៧នេះ នឹងជួយបន្សាប​ជាតិ​ពុល​ពី​ស្បែក​
S
Sreyleak Yith
26 មីនា 2026 01:00 AM

សុខភាព៖ ស្បែក​​​​អាច​ផ្ទុក​ជាតិ​ពុល​ ដោយ​សារ​​របប​អាហារ​ និង​បរិស្ថាន។ ដូច្នេះ ​បើចង់បន្សាប​ជាតិ​ពុលចេញពីស្បែក​ គួរសាកវិធីដែលបានរៀបរាប់ដូចខាងក្រោម។

១. គេង​ឱ្យ​បាន​គ្រប់គ្រាន់​៖ ​គេងឱ្យគ្រប់៨ម៉ោង​ នឹងអាច​បំពេញ​ថាមពល​ដល់​រាងកាយ​ ។ បើចង់គេងឱ្យបានគ្រប់គ្រាន់ ត្រូវ​កាត់បន្ថយ​ស្រ្តេស ព្រោះ​បើគេងមិនលក់​អាច​បណ្ដាល​ឱ្យ​ចាល់​អាស៊ីដ​។ ២. ហាម​ងូត​ទឹក​ក្ដៅ​រាល់​ថ្ងៃ៖ ការ​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក​ អាច​រំខាន​ដល់​កម្រិត ​pH (ភីអេច) ហើយ​វា​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​មាន​បញ្ហា​ជា​ច្រើន​ ​។ លើសពីនេះ ​ការ​ងូត​ទឹក​ក្ដៅ​ ក៏​ធ្វើ​ឱ្យ​រាងកាយ​​កើត​មុនដែរ​។ ៣. រក្សា​ជាតិ​ទឹក​​ដល់​ស្បែក​គ្រប់​ពេល​៖ វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ និង​ធានា​ថា​ជាតិ​ពុល​ទាំង​នោះ ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្បែក​ គឺ​ត្រូវពិសាទឹកឱ្យបានច្រើន​។ កត្តា​នេះក៏​អាច​ជួយ​រក្សា​អនាម័យ​មាត់​ធ្មេញ​ ក៏​ដូចជា​រក្សា​តុល្យភាព​កម្រិត ​pH​ នៃ​រាងកាយ​ទាំង​មូល​​។ ​អាច​បន្ថែម​ក្រូច​ឆ្មារ ឬ​ត្រសក់​ពីរ​បី​ចំណិត​​ទៅ​ក្នុង​ដប​ទឹក​ ដើម្បី​បន្ថែម​រសជាតិ​ស្រាល​ និង​ផ្ដល់​វីតាមីន​​ល្អ​ៗ​​​ ដែល​អាច​ជួយ​ក្នុង​ដំណើរការ​បន្សាប​ជាតិ​ពុល​កាន់​តែ​ប្រសើរ​ថែម​ទៀត​។

៤. ​ធ្វើ​លំហាត់​ប្រាណ​៖ ការហាត់ប្រាណអាចជួយបណ្តេញជាតិពុល។​ ជាក់​ស្ដែង​នៅ​ពេល​ដែល​​​បែក​ញើស​​​ កំលុង​ពេល​ធ្វើ​លំហាត់​ប្រាណ ​ជាតិ​ពុល​ និង​ភាព​កខ្វក់ ​ក៏​ត្រូវ​បណ្ដេញ​ចេញ​មក​ក្រៅ​ដែរ​។ ៥. កាត់​បន្ថយ​ការ​ទទួលទានគ្រឿង​ស្រវឹង ​ និងកុំ​ជក់​បារី​៖ ការពិសារគ្រឿង​ស្រវឹង​ និង​ជក់​បារី ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​។ គ្រឿង​ស្រវឹង​អាច​នាំ​ឱ្យ​ស្បែក​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់​រហ័ស​ ​ ស្បែក​​​ចាប់ផ្ដើម​​ស្ងួត​​ និង​ហត់​នឿយ​។ ចំណែក​ការជក់បារី ក៏​អាច​បំផ្លាញ​ខូឡាជែន និង​ភាព​យឺត​នៃ​ស្បែក​ ដែល​ជា​ហេតុ​ពន្លឿន​ភាព​ចាស់​មុន​វ័យ​។ ៦. របប​អាហារ​មាន​តុល្យភាព​៖ ដើម្បី​ជួយ​ឱ្យ​​ស្បែក​អាច​ទប់ទល់ ​ និង​កម្ចាត់​ជាតិ​ពុល​​បាន​​​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ជា​ចាំបាច់​។ ការទទួលទានអាហារ​មាន​តុល្យភាព អាច​ជួយ​ឱ្យ​រាងកាយ​​​មាន​សុខភាព​ល្អ​ និង​អាច​បណ្ដេញ​សារធាតុ​ពុល ក៏​ដូចជា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​។

. ​លាង​សម្អាត​ស្បែក​ឱ្យបានត្រឹមត្រូវ​៖ ការលាងសម្អាតផ្ទៃមុខ និង​ស្បែកដងខ្លួន ​ជា​រឿង​សំខាន់​មួយ​ បន្ទាប់​ពី​​ក្រោក​ពី​គេង។​ ការ​ធ្វើ​បែបនេះ​ អាច​ជម្រះ​រាល់​ធូលី ឬ​ជាតិ​កខ្វក់​ផ្សេង​ៗ​ដែល​អាច​​តោង​ជាប់​ ​ពេល​គេង​។ ដូច្នេះ​ហើយ​ ស្បែក​ត្រូវការ​សម្អាត​នៅ​ពេល​ព្រឹក​ជា​ចាំបាច់​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត