សមត្ថកិច្ចខេត្តក្រចេះ ចាប់សង្ឃក្លែងក្លាយ១៤រូប ពេលបម្រុងចូលក្នុងពិធីរាប់បាត្រដើម្បីបានបច្ច័យ
Mao Sopha
2 ម៉ោងមុន

ខេត្តក្រចេះ៖ មន្ទីរធម្មការ និងសាសនាខេត្តក្រចេះ សហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនសង្ឃក្លែងក្លាយ១៤រូប ពេលបម្រុងចូលក្នុងពិធីរាប់បាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅព្រឹកថ្ងៃទី២៨ ខែមិនានេះ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានយកពួកគេទៅអប់រំណែនាំ និងតម្រូវឱ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើខុសឆ្គងនេះតទៀត។ 

បុគ្គលទាំង១៤នាក់ដែលក្លែងបន្លំជាព្រះសង្ឃ
បុគ្គលទាំង១៤នាក់ដែលក្លែងបន្លំជាព្រះសង្ឃ

អ្នកដែលដឹងមុនគេ គឺលោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ។ លោក លើកឡើងថា ពេលឃើញសង្ឃក្លែងក្លាយទាំង១៤រូបនោះ ប្រុងចូលក្នុងពិធីបិណ្ឌបាត្រ លោក ក៏សង្ស័យ​ ហើយក៏បានហៅមកសួរនាំ។ ជាលទ្ធផល ពិតជារកឃើញភាពមិនប្រក្រតីមែន ហើយក្នុងនាមថ្នាក់ដឹកនាំមន្ទីរជំនាញ លោកបានសហការជាមួយសមត្ថកិច្ច ដើម្បីនាំយកពួកគេទៅសួរនាំបន្ថែម។ នៅចំពោះមុខសមត្ថកិច្ច ពួកគេ បានឆ្លើយសារភាពថា ពិតជាបានក្លែងបន្លំជាព្រះសង្ឃ ដើម្បីរកលុយ៕

រាយការណ៍ដោយ លោក សារី ណែត ទីភ្នាក់ងារ SBM News ប្រចាំខេត្តក្រចេះ

លោក ស៊ូ សែ
លោក ស៊ូ សែ
សម្ភារៈរបស់បុគ្គលទាំង១៤នាក់ដែលក្លែងខ្លួនជាព្រះសង្ឃ
សម្ភារៈរបស់បុគ្គលទាំង១៤នាក់ដែលក្លែងខ្លួនជាព្រះសង្ឃ
ព្រះសង្ឃពិតនិមន្តបិណ្ឌបាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេខេត្តក្រចេះ (រូបពីរដ្ឋបាលខេត្ត)។
ព្រះសង្ឃពិតនិមន្តបិណ្ឌបាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេខេត្តក្រចេះ (រូបពីរដ្ឋបាលខេត្ត)។
ប្រជាពុទ្ធបរិស័ទ ឈរជាជួររង់ចាំដាក់បាត្រព្រះសង្ឃក្នុងព្រឹត្តិការណ៍បុណ្យទន្លេខេត្តក្រចេះ (រូបពីរដ្ឋបាលខេត្ត)។ 
ប្រជាពុទ្ធបរិស័ទ ឈរជាជួររង់ចាំដាក់បាត្រព្រះសង្ឃក្នុងព្រឹត្តិការណ៍បុណ្យទន្លេខេត្តក្រចេះ (រូបពីរដ្ឋបាលខេត្ត)។ 
កងកម្លាំងសមត្ថកិច្ច
កងកម្លាំងសមត្ថកិច្ច
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត