តុលាការខេត្តកោះកុង ដាក់ទោសមនុស្ស១២នាក់ឱ្យ «ជាប់ពន្ធនាគារមួយជីវិត» ក្នុងសំណុំរឿងរត់ពន្ធថ្នាំញៀនជាង៤តោន
ហាក់ អ៊ីឌី
3 ម៉ោងមុន

ខេត្តកោះកុង៖ ជនល្មើសប្រុសស្រី១២នាក់សុទ្ធតែជាជនជាតិខ្មែរ ត្រូវសាលាដំបូងខេត្តកោះកុងសម្រេចដាក់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងតម្រូវឱ្យបង់ប្រាក់ដល់ទៅ១០០លានរៀលថែមទៀតក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងសំណុំរឿងរត់ពន្ធថ្នាំញៀនជាង៤តោន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤។ តុលាការ បានចេញសេចក្ដីប្រកាសព័ត៌មានជាសាធារណៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អំពីការផ្តន្ទាទោសនេះ។

ក្នុងបរិវេណតុលាការខេត្តកោះកុង
ក្នុងបរិវេណតុលាការខេត្តកោះកុង

បើតាមសេចក្តីប្រកាសព័ត៌មាន ចៅក្រមនៃតុលាការខេត្តកោះកុង បានបើកសវនាការជំនុំជម្រះសំណុំរឿងខាងលើ ដោយមានជនជាប់ចោទ១២នាក់ រួមមាន៖ ១.ឈ្មោះ យន់ សារ៉េម ២.ឈ្មោះ យឿន សុខុន ៣.ឈ្មោះ សឿន រិទ្ធី ៤.ឈ្មោះ ជី មករា ៥.ឈ្មោះ អៀង ប៉ុច ៦.ឈ្មោះ យន់ សារ៉ាត់ ៧.ឈ្មោះ លន ឡាយ ៨.ឈ្មោះ យន សារួន ៩.ឈ្មោះ ប៉ិ ពាវ ១០.ឈ្មោះ ស៊ូ ម៉េងទៀង ១១.ឈ្មោះ ទុយ ម៉ារីណែត និង១២.ឈ្មោះ បួន បឹង។ ពួកគេទាំង១២នាក់ ជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ជាង៤តោន)៕ 

រូបតំណាងអំពីសវនាការ
រូបតំណាងអំពីសវនាការ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត