ឈា.មស្រែកស្បែកហៅ! បុរសសម្លា.ប់ម្ចាស់ផ្ទះជួលប្រឹងរត់គេចដល់រតនគិរី នៅតែត្រូវចាប់ខ្លួនបានដដែល
ហាក់ អ៊ីឌី
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅទីបំផុត ឃាតកដែលចាក់សម្លាប់បុរសវ័យចំណាស់ជាម្ចាស់ផ្ទះជួល ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅយប់ពាក់កណ្តាលអធ្រាត្រថ្ងៃ២៧មីនា ក្រោយគេចខ្លួនបាន១ថ្ងៃ ពីរាជធានីភ្នំពេញ ទៅដល់ខេត្តរតនគិរី។ បុរសជាអ្នកជួលបន្ទប់ ប្រព្រឹត្តអំពើឃាតកម្ម ព្រោះខឹងបុរសវ័យចំណាស់ជាម្ចាស់បន្ទប់ជួល ស្ដីបន្ទោសរឿងផឹកស៊ីរំំខានគេ។ អំពើឃាតកម្មនេះ កើតឡើងនៅភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ២៦មីនា។  

បុរសអាវស ជាឃាតក
បុរសអាវស ជាឃាតក

ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានឃាតកម្មបង្កដោយជនសង្ស័យឈ្មោះ ហុក វីរៈ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ស្លាប់ក្នុងថ្លុកឈាម ភ្លាមៗ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញ បើកការអង្កេតស្រាវជ្រាវ បន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើ។ 

កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច

​នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា ពិតជាបានសម្លាប់ជនរងគ្រោះមែន ហើយមូលហេតុ ដោយសារតែខឹងជនរងគ្រោះ ហាមឃាត់កុំឱ្យខ្លួនស្រែកឡូឡាពេករាល់ពេលផឹកស៊ី។ បច្ចុប្បន្ន ជនល្មើសជាឃាតក ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕ 

សមត្ថកិច្ច និងពលរដ្ឋ
សមត្ថកិច្ច និងពលរដ្ឋ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត