ក្រុមហេសបូឡាហ៍ជាង៤០០នាក់ចោលឆ្អឹងឥតអំពើ ព្រោះតែជួយច្បាំងអ៊ីរ៉ង់
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីបេរូត៖ ចាប់តាំងពីការផ្ទុះអាវុធនៅលីបង់កាលពីថ្ងៃទី២ ខែមីនា រហូតមកទល់ពេលនេះ ក្រុមហេសបូឡាហ៍ជាង៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការវាយប្រហារតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល។ នេះបើតាមប្រភពជិតស្និទ្ធនឹងក្រុមហេសបូឡាហ៍ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទោះបីជាប្រភពហេសបូឡាហ៍ថា ស្លាប់ទ័ព៤០០នាក់ក៏ដោយ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានកម្ចាត់ខ្មាន់កាំភ្លើងហេសបូឡាហ៍ យ៉ាងតិច៧០០នាក់។ ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា មនុស្សសរុបជាង១១០០នាក់ បានស្លាប់ ក្នុងនោះមានកុមារ១២២នាក់ និងបុគ្គលិកពេទ្យ៤២នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថា មានទាហានខ្លួន៤នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់នៅក្នុងប្រតិបត្តិការនៅភាគខាងត្បូងលីបង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត