
តំបន់ថ្មដា៖ ទង់ជាតិថៃដែលយើងឃើញក្នុងរូបនេះ គឺយោធា និងជនស៊ីវិលថៃ ទើបនឹងដំឡើងជាប់នឹងទូកុងតឺន័រ ចំពេលឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត មន្រ្តីទូត និងតំណាងអង្គការអន្តរជាតិជាច្រើននៅកម្ពុជា បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនានេះ ដោយមានវត្តមានលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាផងដែរ។

នៅចំពោះមុខមន្រ្តីបរទេសជាអ្នកមុខអ្នកការ, ជនស៊ីវិលថៃ ពុំមានសេចក្តីកោតក្រែង ការរអៀសចិត្ត ឬភាពខ្មាសអៀនអីបន្តិចនោះទេ តែបែរជាធ្វើការយវិហារផ្សេងៗបែបឌឺដង និងសើចសប្បាយថែមទៀត ទាំងដែលខ្លួនកំពុងធ្វើសកម្មភាពរំលោភបំពាន និងខុសឆ្គងយ៉ាងធ្ងន់ធ្ងរលើទឹកដីកម្ពុជា។ មានកាមេរ៉ាជាច្រើន បាញ់ឆ្ពោះទៅកាន់យោធា និងជនស៊ីវិលថៃ ដើម្បីថតសកម្មភាពឈ្លានពាននេះ តែពួកគេមិនចេះឈឺក្បាលនោះទេ ដោយមានជនស៊ីវិលថៃមួយចំនួន ថែមទាំងធ្វើជាកាន់ទូរសព្ទ ថតសកម្មភាពមន្រ្តីកម្ពុជាជាម្ចាស់ស្រុក និងជនបទេសដែលកំពុងឈរពិនិត្យមើលទៅវិញ៕
ចុចតំណភ្ជាប់នេះដើម្បីទស្សនាវីដេអូ
យោធា និងជនស៊ីវិលថៃ ដំឡើងទង់ជាតិខ្លួនលើទឹកដីកម្ពុជា នៅចំពោះមុខមន្រ្តីទូតជាច្រើនប្រទេស








