WTO ប្រកាសថា សង្គ្រា.មមជ្ឈិមបូព៌ា ធ្វើឱ្យពាណិជ្ជកម្មលើពិភពលោក ជួបរឿងអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល៨០ឆ្នាំមកនេះ
Mao Sopha
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី អ៊ិនហ្កូហ្ស៊ី អូកុនចូ-អ៊ីវីឡា (Ngozi Okonjo-Iweala) ថ្លែងថា សង្គ្រាមមជ្ឈិមបូព៌ាបង្កឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានរុញច្រានប្រព័ន្ធពាណិជ្ជកម្មពិភពលោក ឱ្យជួបការរំខានអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល៨០ឆ្នាំមកនេះ។ 

លោកស្រី អ៊ិនហ្គូហ្ស៊ី អូកុនចូ-អ៊ីវីឡា
លោកស្រី អ៊ិនហ្គូហ្ស៊ី អូកុនចូ-អ៊ីវីឡា

«សណ្តាប់ធ្នាប់ពិភពលោក និងប្រព័ន្ធពហុភាគីនិយមដែលយើងប្រើ បានផ្លាស់ប្តូរហើយ។ យើងមិនអាចបដិសេធចោលទំហំនៃបញ្ហាដែលពិភពលោកកំពុងប្រឈមនាពេលនេះនោះទេ» នេះជាការថ្លែងរបស់លោកស្រី នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលរៀបចំដោយអង្គការពាណិជ្ជកម្មពិភពលោក នៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន កាលពីថ្ងៃ២៦មីនា ហើយត្រូវបានស្រង់យកទៅចុះផ្សាយដោយសារព័ត៌មាន Al Jazeera។

កិច្ចប្រជុំ WTO
កិច្ចប្រជុំ WTO

អង្គការពាណិជ្ជកម្មពិភពលោក មើលឃើញថា ដោយសារតម្លៃប្រេងហក់ឡើងខ្ពស់ អឺរ៉ុប (ដែលសុទ្ធសឹងតែជាប្រទេសអ្នកមាន) ក៏ត្រូវប្រឈមនឹងការកើនឡើងយឺតផ្នែកសេដ្ឋកិច្ចដែរ ហើយអង្គការនេះ ថែមទាំងហ៊ានព្យាករថា តម្លៃប្រេង នឹងបន្តហក់ឡើងយ៉ាងលឿនបន្ថែមទៀត ក្នុងឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន តម្លៃប្រងជាសាកល បានហក់ឡើងចម្លោះពី៩០ទៅ១០០ដុល្លារក្នុង១បារ៉ែល។ ដោយសារតម្លៃប្រេងសាកលកើនឡើង តម្លៃប្រេងតាមប្រទេសជាច្រើនលើពិភពលោក ក៏កើនឡើងផងដែរ៕    

អាម៉េរិក-អ៊ីស្រាអែលម្លាក់គ្រាប់លើអ៊ីរ៉ង់
អាម៉េរិក-អ៊ីស្រាអែលម្លាក់គ្រាប់លើអ៊ីរ៉ង់
តំបន់ប្រេងមួយកន្លែងនៅបរទេស
តំបន់ប្រេងមួយកន្លែងនៅបរទេស
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត