ហ្វីលីពីនបញ្ចេញកញ្ចប់ថវិកា៣៣៣លានដុល្លារ ទប់លំនឹងពីឥទ្ធិពលសង្គ្រាមមជ្ឈិមបូព៌ា
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ក្រសួងថាមពលហ្វីលីពីនប្រកាសថា ខ្លួនកំពុងបញ្ចេញកញ្ចប់ថវិកាអាសន្នចំនួន២០ពាន់លានពេសូ (ប្រហែល៣៣៣លានដុល្លារអាម៉េរិក) ដើម្បីពង្រឹងសន្តិសុខស្បៀង និងថាមពល ចំពេលដែលតម្លៃប្រេងពិភពលោកកំពុងមានភាពមិនប្រាកដប្រជាខ្លាំង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា...។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងថាមពល វិធានការដាច់ខាតនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក្នុងការការពារប្រជាជនហ្វីលីពីនពីការរង្គោះរង្គើនៃការផ្គត់ផ្គង់ពីខាងក្រៅ និងដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ និងអាចជឿទុកចិត្តបាននៅទូទាំងប្រទេស។ រដ្ឋាភិបាល គ្រោងនឹងបញ្ជាទិញប្រេងឥន្ធនៈរហូតដល់២លានបារ៉ែល ដើម្បីទុកជាស្ដុកបម្រុងសម្រាប់ប្រើប្រាស់ក្នុងស្រុក។ ថវិកានេះ នឹងត្រូវប្រើដើម្បីទិញផលិតផលប្រេងចម្រាញ់រួច និងឧស្ម័នឥន្ធនៈរាវ(LPG)។ កាលពីថ្ងៃពុធ លោកប្រធានាធិបតី ម៉ាកូស បញ្ជាក់ថា ហ្វីលីពីនមានប្រេងបម្រុងសម្រាប់ប្រើប្រាស់បានប្រហែល៤៥ថ្ងៃប៉ុណ្ណោះ។  

ហ្វីលីពីន គឺជាប្រទេសដែលងាយរងគ្រោះបំផុតចំពោះវិបត្តិប្រេង ដោយសារខ្លួនត្រូវនាំចូលប្រេងឆៅស្ទើរតែទាំងអស់ពីតំបន់មជ្ឈិមបូព៌ា ជាពិសេស ពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុត។ ការបញ្ចេញកញ្ចប់ថវិកាមហាសាលនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីការប្រកាសដាក់ប្រទេសក្នុង «ស្ថានភាពអាសន្នថាមពលជាតិ»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត