អាជ្ញាធររាជធានី បន្តក្រសោបជនបរទេស១៧នាក់ពាក់ព័ន្ធករណីឆបោកលុយឆ្លងប្រទេស
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនបរទេសចម្រុះជាតិសាសន៍ចំនួន១៧នាក់ ត្រូវបានចាប់ខ្លួនក្នុងវង្វង់ប្រតិបត្តិការបោសសម្អាតអំពើឆបោកតាមប្រពន្ធឌីជីថល ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦...។

ក្រោមកិច្ចសហការ និងសម្របសម្រួលផ្នែកផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី, លោក ឃួង ស្រេង អភិបាលរាជធានី បានដឹកនាំកម្លាំងចម្រុង ចុះឆ្មក់បង្ក្រាបព្រមទាំងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៧នាក់ មាន៦សញ្ជាតិ ដូចជា៖ ជនជាតិចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន។ ជាមួយគ្នា អាជ្ញាធរជំនាញបានធ្វើការដកហូតឧបករណ៍គ្រឿងអេឡិចត្រូនិកជាច្រើនប្រភេទ ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសឆបោកនេះ។

 លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ 
 លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ 

បច្ចុប្បន្ន អាជ្ញាធរសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១៧នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត