អភិបាលខេត្តបន្ទាយមានជ័យ បន្តប្រាប់ពលរដ្ឋរងគ្រោះថា ផ្ទះថ្មីមិនមែនជាថ្នូរដោះដូរផ្ទះចាស់ដែលយោធាថៃកំពុងព័ទ្ធយកនោះទេ
អុន សម្ផស្ស
25 មីនា 2026 05:30 AM

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បន្តប្រាប់ពលរដ្ឋរងគ្រោះថា ផ្ទះថ្មីដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើប្រគល់ជូន មិនមែនជាថ្នូរនឹងការបោះបង់ចោលដីធ្លី និងផ្ទះសម្បែង ដែលយោធាថៃឈ្លានពានដាក់ទូកុងតឺន័រ និងបន្លាលួស ព័ទ្ធយកនោះទេ។ 

ការចាប់ឆ្នោតទទួលផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋដែលត្រូវយោធាថៃព័ទ្ធយកផ្ទះតាមព្រំដែន។
ការចាប់ឆ្នោតទទួលផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋដែលត្រូវយោធាថៃព័ទ្ធយកផ្ទះតាមព្រំដែន។

លោក អ៊ុំ រាត្រី បង្ហោះសំណេរលើបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយសេចក្ដីបំភ្លឺព័ត៌មានរដ្ឋបាលខេត្ត ឆ្លើយតបទៅនឹងការយល់ច្រឡំនានាជុំវិញការរៀបចំដីធ្លី និងផ្ទះសម្បែង ផ្តល់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសាររបញ្ហាព្រំដែន។ ក្នុងសំណេរនោះ លោកអភិបាលខេត្ត លើកឡើងថា ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋរងគ្រោះដោយសារយោធាថៃហ៊ុមព័ទ្ធបន្លាលួស និងដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែង មិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបានចំនួន៦ភូមិ រួមមាន៖ ភូមិជោគជ័យ ភូមិព្រៃចាន់ ភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឫទ្ធិ។ យ៉ាងណា លោក អ៊ុំ រាត្រី អះអាងថា ពលរដ្ឋដែលរងផលប៉ះពាល់ទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល កំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះផ្ដល់ជូនឱ្យពួកគេរស់នៅបណ្តោះអាសន្ន នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា។

រូបភាពយោធាថៃព័ទ្ធយកភូមិពលរដ្ឋខ្មែររស់នៅ។
រូបភាពយោធាថៃព័ទ្ធយកភូមិពលរដ្ឋខ្មែររស់នៅ។

តាមលោកអភិបាលខេត្តដដែល ទីតាំងរៀបចំថ្មីទាំងនោះ មានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារកំពុងដំណើរការសាងសង់ផ្ទះរួចមួយចំនួន និងផ្តល់សម្រាប់ពលរដ្ឋភៀសសឹករងគ្រោះជាជំហានដំបូងតាមរយៈការចាប់ឆ្នោត។ លោក អ៊ុំ រាត្រី អះអាងថា៖«ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសាររទាហានថៃហ៊ុមព័ទ្ធយកនោះទេ»។ ផ្ទុយមកវិញ លោកពន្យល់ថា ជាការរៀបចំឱ្យពលរដ្ឋរស់នៅជាបណ្តោះអាសន្នដើម្បីរង់ចាំរាជរដ្ឋាភិបាល ដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។ ទន្ទឹមគ្នានោះ លោកសន្យាថា ក្រោយជម្លោះព្រំដែនដោះស្រាយចប់ ពលរដ្ឋរងគ្រោះនឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ៕

សកម្មភាពពលរដ្ឋខ្មែរដែងរងគ្រោះព្រោះជម្លោះព្រំដែនថៃឈ្លានពានចូលទៅនៅផ្ទះបណ្តោះអាសន្នថ្មី។
សកម្មភាពពលរដ្ឋខ្មែរដែងរងគ្រោះព្រោះជម្លោះព្រំដែនថៃឈ្លានពានចូលទៅនៅផ្ទះបណ្តោះអាសន្នថ្មី។
សកម្មភាពពលរដ្ឋខ្មែរដែងរងគ្រោះព្រោះជម្លោះព្រំដែនថៃឈ្លានពានចូលនៅផ្ទះបណ្តោះអាសន្នថ្មី។

ពលរដ្ឋខ្មែរដែងរងគ្រោះព្រោះជម្លោះព្រំដែនថៃឈ្លានពានចូលនៅផ្ទះបណ្តោះអាសន្នថ្មី។
ពលរដ្ឋខ្មែរដែងរងគ្រោះព្រោះជម្លោះព្រំដែនថៃឈ្លានពានចូលនៅផ្ទះបណ្តោះអាសន្នថ្មី។
ផ្ទះបណ្តោះអាសន្នថ្មី។
ផ្ទះបណ្តោះអាសន្នថ្មី។
ផ្ទះបណ្តោះអាសន្នថ្មី។
ផ្ទះបណ្តោះអាសន្នថ្មី។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត