ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមន្រ្តីខ្លួនមួយចំនួន ធ្វើការពីផ្ទះ លើកលែងតែមន្រ្តីតាមអង្គភាពចាំបាច់ ដែលត្រូវទៅបំពេញការងារផ្ទាល់ជាធម្មតា
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖​ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យមន្ត្រីតាមអង្គភាពមួយចំនួនក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ធ្វើការអនឡាញពីផ្ទះ ដើម្បីចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលអគ្គិសនី។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញនៅថ្ងៃអង្គារទី២៤មីនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានណែនាំថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកាលវិភាគបែងចែកកម្លាំងមន្ត្រីរាជការមកបំពេញការងារតាមចំនួនចាំបាច់នៃមន្ត្រីរាជការសរុប និងអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួនទៀត បំពេញការងារតាមអនឡាញពីផ្ទះ លើកលែងអង្គភាពចាំបាច់មួយចំនួន ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានពន្ធនាគារ, និងអគ្គនាយកដ្ឋានរដ្ឋបាល (ដែលមន្រ្តីត្រូវទៅធ្វើការផ្ទាល់ជាធម្មតា)។ ដោយឡែក ចំពោះមន្ត្រីរាជការដែលមកបំពេញការងារផ្ទាល់ លោកស្នើថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យលទ្ធភាពរៀបចំកន្លែងបំពេញការងាររួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងត្រូវកំណត់មន្ត្រីបង្គោល ឬមន្ត្រីចាំបាច់ ដែលត្រូវតែមានវត្តមានជាប្រចាំ ដើម្បីធានាមិនឱ្យមានការរាំងស្ទះដល់ចរន្តការងាររដ្ឋបាលប្រចាំថ្ងៃ។

ការពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម
ការពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម

យ៉ាងណា លោកបញ្ជាក់ថា វិធានការខាងលើនេះ មិនត្រូវរារាំង ឬធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់ឡើយ ប៉ុន្តែត្រូវឈរលើស្មារតីសន្សំសំចៃ ដូចជា កម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់, កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនានា, ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាមិត្ត ជាដើម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២២មីនាកន្លងទៅ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានសម្រេចដាក់ចេញវិធានការឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវសន្សំសំចៃឱ្យបានខ្ពស់បំផុតលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី៕

ការពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម
ការពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម
ការពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម
ការពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យឡើងវិញអំពីតម្លៃសេវារដ្ឋបាលមួយចំនួនលើការងារអត្តសញ្ញាណកម្ម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត