លៀស៨តោន បម្រុងដឹកចេញទៅវៀតណាម ត្រូវកម្លាំងយោធាស្ទាក់បង្ក្រាបនៅខេត្តសៀមរាប

ខេត្តសៀមរាប៖ រថយន្តដឹកលៀសខុសច្បាប់ចំនួន២គ្រឿង និងមនុស្ស៣នាក់ ត្រូវបានកម្លាំងយោធាឆ្មក់បង្ក្រាប ក្នុងឃុំខ្ចាស់ ស្រុកសូត្រគម ខេត្តសៀមរាប ក្រោយព្យាយាមដឹកចេញទៅកាន់ប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦...។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្របឹងទន្លេសាប បានដឹកនាំកម្លាំងចម្រុះចុះល្បាតលើផ្លូវជាតិលេខ៦ នៅគោលដៅចំនួន២ផ្សេង ដោយបានប្រដេញតាមស្ទាក់ រថយន្តចំនួនពីរគ្រឿងដឹកលៀសដោយគ្មានច្បាប់អនុញ្ញាតបម្រុងឆ្លងដែនចេញទៅប្រទេសវៀតណាម ខណៈមនុស្សប្រុសស្រីចំនួន៣នាក់ត្រូវអាជ្ញាធរចាប់ខ្លួនភ្លាមៗផងដែរ។

ក្រោយចប់ប្រតិបត្តិការ លៀសចំនួន៨តោនត្រូវបានអាជ្ញាធរនាំយកទៅប្រលែង ក្នុងបឹងទន្លេសាបវិញ។ រីឯជនល្មើសខាងលើរួមទាំងមធ្យោបាយធ្វើដំណើរការ ត្រូវបានប្រគល់ជូនទៅមន្ត្រីជំនាញផ្នែកជលផលដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕








អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


