ជនបរទេស និងខ្មែរចំនួន២០នាក់ លួចសង្ងំឆបោកលុយនៅភូមិគ្រឹះដ៏ធំមួយក្នុងក្រុងព្រះសីហនុ
ហាក់ អ៊ីឌី
3 ម៉ោងមុន

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី២០នាក់ ត្រូវចាប់ខ្លួនក្នុងវីឡាភូមិគ្រឹះ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពួកគេបានលួចប្រព្រឹត្តិអំពើឆបោកលុយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅ....។

ក្រោយការសម្របសម្រួលនីតិផ្នែកច្បាប់ពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចូលបង្រ្កាបមជ្ឈមណ្ឌលឆបោកលុយដ៏ធំមួយ ព្រមទាំងឃាត់ជនបរទេស១៧នាក់ និងខ្មែរ៣នាក់។ ក្រៅពីការឃាត់ខ្លួន មនុស្សជនល្មើទាំងនោះ អាជ្ញាធរបានបន្តរឹបអូស វត្ថុតាងជាច្រើនដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើស។ បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធីច្បាប់៕     

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត