អ្នកស្រាវជ្រាវសិក្សាពីរូងភ្នំជាង៦០នៅតំបន់ភ្នំថ្មកំបោរ រកឃើញប្រភេទសត្វថ្មីជាច្រើន
S
Sreyleak Yith
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ ព្រមទាំងអ្នកជំនាញ បានសហការគ្នាសិក្សាស្រាវជ្រាវពីរូងភ្នំជាង៦០ នៅតំបន់ភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង រកឃើញសត្វប្រភេទថ្មីមានដូចជា តុកកែ ជីងចក់ ខ្យង ម្រើមព្រះ និងពស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ចេញនៅរសៀលថ្ងៃទី២៣មីនា ឆ្នាំ២០២៦…។

តាមរយៈសេចក្តីប្រកាសរួមបានបញ្ជាក់ឱ្យដឹងថា សត្វប្រភេទថ្មីដែលបានរកឃើញមានដូចជា៖ តុកកែភ្នំកំពីងពួយ និងតុកកែ៣ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov. ) និង (Dixonius sp. nov.), ប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានកំណត់អត្តសញ្ញាណ។ ម្រើមព្រះប្រភេទ Orthomorpha efefai និង Orthomorpha battambangiensis,  ជីងចក់ភ្នំខ្ពស់ ជីងចក់ស្លឹកបាត់ដំបង, ខ្យងឧទយាទិត្យ និងខ្យង Chamalycaeus aduncus

តុកកែភ្នំកំពីងពួយ 
តុកកែភ្នំកំពីងពួយ 

លើសពីនេះ អ្នកស្រាវជ្រាវក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះ។ សេចក្តីប្រកាសរួមបន្ថែមថា តំបន់ភ្នំថ្មកំបោរ ជាជម្រកសំខាន់បំផុតមួយនៅលើផែនដី ដែលសម្បូរទៅដោយជីវ:ចម្រុះពិសេសៗ។ តំបន់នេះក៏មានសារសំខាន់ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗសម្រាប់អេកូទេសចរណ៍៕

ជីងចក់ស្លឹកបាត់ដំបង
ជីងចក់ស្លឹកបាត់ដំបង
ម្រើមព្រះប្រភេទ  Orthomorpha battambangiensis, 
ម្រើមព្រះប្រភេទ  Orthomorpha battambangiensis, 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត