ចោរស្រី៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីលួចគ្រឿងអលង្ការ និងលុយជាង១០ម៉ឺនដុល្លារអាម៉េរិក
ហាក់ អ៊ីឌី
10 ម៉ោងមុន

ក្រុងបាត់ដំបង៖ ជនល្មើស៣នាក់សុទ្ធសឹងជាមនុស្សស្រី ត្រូវបានកម្លាំងនគរបាលតាមប្រមាញ់ ក្រោយពួកគេធ្វើសកម្មភាពលួចគ្រឿងអលង្ការ និងលុយសរុបជាង១០ម៉ឺនដុល្លារអាម៉េរិក នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង...។ 

យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅរៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ​ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនជនរងគ្រោះ ឈ្មោះ ថាច់ ប៊ុនសុង ពាក់ព័ន្ធនឹងអំពើលួច បណ្ដាលឱ្យបាត់បង់លុយខ្មែរចំនួន៤៩៥ ០០០ ០០០ (បួនរយកៅសិបប្រាំលានរៀល), លុយដុល្លារចំនួន៤០០០ដុល្លារ (បួនពាន់ដុល្លារ), ខ្សែកមាសចំនួនទម្ងន់៣តំឡឹង និងខ្សែកកាឡៃចំនួនមួយខ្សែផងដែរ។ ភ្លាម.. ដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ បើកការស៊ើបអង្កេតស្រាវជ្រាវ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ទី១-ឈ្មោះ វង់ កញ្ញា, ទី២-ឈ្មោះ ម៉ុន ម៉ុត, និងទី៣-ឈ្មោះ ប៉ាកកា ជីឡូរី ភេទស្រី។ 

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង 
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង 

ទោះយ៉ាងណា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលផ្ទះរបស់ជនរងគ្រោះ លួចលុយ និងគ្រឿងអលង្ការ ពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត