ក្រោយមានហេតុការណ៍ផ្ទុះស.ម្លាប់មនុស្សផ្ទួនៗគ្នា អាជ្ញាធរមីនកម្ពុជា ហាមពលរដ្ឋដាច់ខាតកុំប៉ះពាល់គ្រា.ប់បែ.កចង្កោមបន្សល់ដោយយោធាឈ្លានពានថៃ
L
Linda Sorn
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា អំពាវនាវជាថ្មីឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីការឈ្លានពានរបស់យោធាថៃ។

អាជ្ញាធរមីន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កន្លងទៅ យោធាថៃបានរំលោភបំពានអធិបតេយ្យភាពកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ផ្សេងៗ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ គ្រាប់ទាំងនោះ នៅសេសសល់ និងរាយប៉ាយតាមបណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ដែលអាចបណ្ដាលឱ្យផ្ទុះ និងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតគ្រប់ពេលវេលា ជាពិសេស កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងកុមារ បានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់ទាំងនោះ ពិសេសគ្រាប់បែកចង្កោម។

បុរសអាយុ៤២ឆ្នាំម្នាក់​ បានបាត់បង់ជីវិត ក្នុងហេតុផ្ទុះគ្រាប់បែកចង្កោម នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦។ រូបភាព៖ អាជ្ញាធរមីន 
បុរសអាយុ៤២ឆ្នាំម្នាក់​ បានបាត់បង់ជីវិត ក្នុងហេតុផ្ទុះគ្រាប់បែកចង្កោម នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦។ រូបភាព៖ អាជ្ញាធរមីន 

ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត អាជ្ញាធរមីន ហាមដាច់ខាតមិនឱ្យពលរដ្ឋរើស, ប៉ះពាល់, គប់, ដំ, ឬយកទៅកែច្នៃ ប្រសិនបើប្រទះឃើញវត្ថុដែលមានរូបរាងស្រដៀងនឹងគ្រាប់បែកចង្កោម ព្រោះអាចផ្ទុះបង្កគ្រោះថ្នាក់គ្រប់ពេល។ អាជ្ញាធរក៏ស្នើសុំពលរដ្ឋកុំចូលទៅក្នុងតំបន់ ឬប្រើប្រាស់ដីណាដែលសង្ស័យថាមានគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវសាកសួរ ព័ត៌មានឱ្យបានច្បាស់លាស់ពីអាជ្ញាធរមុននឹងចូលទៅកាន់តំបន់ទាំងនោះ។ មួយវិញទៀត ត្រូវរាយការណ៍ភ្លាមៗទៅកាន់ កងកម្លាំងប្រដាប់អាវុធ នគរបាល អាជ្ញាធរមូលដ្ឋាន ជាមេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។

ផ្ទុះគ្រាប់ប្រភេទ M៧៩ នៅខេត្តកំពង់ធំ បណ្តាលឱ្យកុមារាអាយុ៨ឆ្នាំម្នាក់​និងកុមារីអាយុ១៤ឆ្នាំម្នាក់ រងរបួសរហូតដល់ស្លាប់។ រូបភាព៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់
ផ្ទុះគ្រាប់ប្រភេទ M៧៩ នៅខេត្តកំពង់ធំ បណ្តាលឱ្យកុមារាអាយុ៨ឆ្នាំម្នាក់​និងកុមារីអាយុ១៤ឆ្នាំម្នាក់ រងរបួសរហូតដល់ស្លាប់។ រូបភាព៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់

គួរជម្រាបថា កាលពីពេលថ្មីៗ មានហេតុការណ៍ណ៍ផ្ទុះគ្រាប់បែកចង្កោមដ៏ទៅ២លើក ផ្ទួនៗគ្នា។ កាលពីថ្ងៃទី១៤​មីនា មានករណីផ្ទុះគ្រាប់ប្រភេទ M៧៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឱ្យកុមារាអាយុ៨ឆ្នាំម្នាក់ ​ និងកុមារីអាយុ១៤ឆ្នាំម្នាក់ រងរបួសរហូតដល់ស្លាប់។ ករណីមួយទៀត កើតឡើងនៅថ្ងៃទី១៩មីនា ស្ថិតនៅស្រុកស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ ដោយបុរសអាយុ៤២ឆ្នាំម្នាក់​ បានបាត់បង់ជីវិត និងបង្ករបួសធ្ងន់ធ្ងរ​ដល់បុរសអាយុ៤៧ឆ្នាំម្នាក់ផ្សេងទៀត​ ដោយសារផ្ទុះគ្រាប់បែកចង្កោមជាសំណល់របស់សៀមឈ្លានពាន។ សង្គ្រាមឈ្លានពានរបស់យោធាថៃ ក្នុងឆ្នាំ២០២៥កន្លងទៅ បានបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាជនកម្ពុជាមួយភាគធំ ពោលគឺគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីលើយន្តហោះ ដ្រូនអត្តឃាត​ អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះទូទៅ​ បានគំរាមកំហែងសុខសុវត្ថិភាពលើផ្ទៃដីជាង៤,៤សែនហិកតា​ ក្នុងភូមិចំនួន៣៤០ ​ក្នុងខេត្តចំនួន៧​ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕   

បុរសអាយុ៤២ឆ្នាំម្នាក់​ បានបាត់បង់ជីវិត ក្នុងហេតុផ្ទុះគ្រាប់បែកចង្កោម នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦។ រូបភាព៖ អាជ្ញាធរមីន 
បុរសអាយុ៤២ឆ្នាំម្នាក់​ បានបាត់បង់ជីវិត ក្នុងហេតុផ្ទុះគ្រាប់បែកចង្កោម នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦។ រូបភាព៖ អាជ្ញាធរមីន 
គ្រាប់បែកចង្កោម។ រូបភាព៖ អាជ្ញាធរមីន
គ្រាប់បែកចង្កោម។ រូបភាព៖ អាជ្ញាធរមីន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត