បុរសម្នាក់បា.ញ់.ស.ម្លា.ប់អ្នកជិតខាង ផ្ដើមពីជម្លោះរឿងដកបង្គោលព្រំដី
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងសៀមរាប៖ បុរសម្នាក់ដេកស្លាប់ក្នុងថ្លុងឈាម ក្រោយត្រូវខ្មាន់កាំភ្លើងជាអ្នកជិតខាងគ្នា បើកការបាញ់ប្រហារទាំងកំរោល ផ្ដើមចេញពីជម្លោះរឿងដក់បង្គោលព្រំដី។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប...។

មន្រ្តីជំនាញផ្នែកស្រាវជ្រាវ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានករណីឃាតកម្ម បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ អ៊ុត ថៃ អាយុ៥៥ឆ្នាំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯជនដៃដល់បានរត់ចូលព្រៃដើម្បីរត់គេចខ្លួន។ ភ្លាមៗ..លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុដើម្បី បើកការស្រាវជ្រាវ រហូតឈានដល់ធ្វើការកំណត់មុខសញ្ញា និងតាមប្រមាញចាប់ខ្លួនជនសង្ស័យ បានមកវិញភ្លាមៗផងដែរ។

ទោះយ៉ាងណា នៅចំពោះមុខសមត្ថកិច្ច ជនល្មើសឈ្មោះ ញឹក ម៉ៅ អាយុ៥៣ឆ្នាំ បានសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន ខណៈមូលហេតុដែលឈានដល់ការបាញ់ប្រហារនេះ គឺផ្ដើមចេញពីរឿងជម្លោះបង្គោលព្រំដីគ្នាជាមួយជនរងគ្រោះ។បច្ចុប្បន្ន ជនដៃដល់ខាងលើ រួមទាំងវត្ថុតាងអាវុធខ្លីម៉ាក អាកា៥៤ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត