អ្នកទៅលេងខេត្តព្រះសីហនុ សូមរកផ្លូវវាង! អាជ្ញាធរបិទវិថីចំនួន៤ រៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង
S
Soriya Sou
3 ម៉ោងមុន


ក្រុងព្រះសីហនុ៖ ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់វិថីចំនួន៤ ក្នុងក្រុងព្រះសីនុ រួមទាំងវិថីអូរឈើទាលផងនោះ សូមរកផ្លូវវាងបណ្ដោះអាសន្នសិន ដ្បិតអាជ្ញាធរខេត្តព្រះសីហនុ នឹងបិទចរាចរណ៍ រៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង…។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី២០មីនានេះថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំប្រារព្ធទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុ ក្នុងចម្ងាយផ្លូវ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ, និង៣គីឡូម៉ែត្រ ដោយមានការចូលរួមរត់អបអរសាទរពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងនៃមន្ទីរអង្គភាព សិស្សានុសិស្ស និស្សិត និងក្រុមយុវជន។ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ មានសណ្តាប់ធ្នាប់ និងធានាបាននូវសុវត្ថិភាព រដ្ឋបាលខេត្ត នឹងបិទបណ្ដោះអាសន្នវិថីចំនួន៤ រួមមាន៖ វិថីអូរឈើទាល, វិថីអូរត្រេះ, វិថីសែនត្រជាក់ចិត្ត, និងមហាវិថីជំទាវម៉ៅ ចាប់ពីវេលាម៉ោង៥ព្រឹកដល់ម៉ោង៩:៣០នាទីព្រឹកថ្ងៃអាទិត្យទី២២ ខែមីនា។

ផុតរយៈពេលនៃការរត់ប្រណាំងខាងលើ វិថីទាំងទាំង៤ នឹងដាក់ឱ្យដំណើរការចរាចរណ៍ជាប្រក្រតីឡើងវិញ។ រដ្ឋបាលខេត្តព្រះសីហនុ សុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ និងផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត