រដ្ឋបាលខេត្តព្រះសីហនុ រៀបចំផែនការបង្កើត «វិថីអាហារ» លើកកម្ពស់វិស័យទេសចរណ៍
S
Soriya Sou
14 ម៉ោងមុន

ក្រុងព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ មានគម្រោងបង្កើត «វិថីអាហារ» ពេលរាត្រីនៅមុខផ្សារលើក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព និងវិស័យទេសចរណ៍ក្នុងក្រុង…។

កិច្ចពិភាក្សាគម្រោងបង្កើត «វិថីអាហារ» ដឹកនាំកិច្ចកិច្ចប្រជុំដោយលោក មីន កុម្ភៈ និង លោក សមុទ្ទ សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២មីនា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ។ បើតាមមន្ទីរព័ត៌មាន ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានសម្រាប់អាជីវករក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផលិតផលទេសចរណ៍ថ្មីមួយ ដែលឆ្លើយតបទៅនឹងការរីកចម្រើននៃទីក្រុងទំនើប។

ក្រោយបង្កើតឡើង គម្រោង «វិថីអាហារ» ត្រូវបានគេរំពឹងថានឹងក្លាយជាទីតាំងដ៏ពេញនិយមបំផុតមួយសម្រាប់អ្នកទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុ ដែលផ្តល់បទពិសោធម្ហូបអាហារដ៏សម្បូរបែប ចាប់ពីម្ហូបសមុទ្រស្រស់ៗ រហូតដល់អាហារសម្រន់បែបខ្មែរ និងអន្តរជាតិ ក្នុងបរិយាកាសប្រកបដោយភាពស៊ីវិល័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត