អាម៉េរិកភ័យបុកពោះ ក្រោយដ្រូនអនាមិកហោះក្រឡឹងផ្ទះរដ្ឋមន្ត្រីការបរទេស និងប្រមុខមន្ទីរបញ្ចកោណ
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាម៉េរិក បានប្រកាសអាសន្ន បន្ទាប់ពីបានរកឃើញដ្រូនមិនស្គាល់អត្តសញ្ញាណជាច្រើនគ្រឿង ហោះលើមូលដ្ឋានទ័ព Fort McNair ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាកន្លែងស្នាក់នៅរបស់រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ និងរដ្ឋមន្ត្រីការពារជាតិ លោក ភិត ហេកសិត...

លោក ម៉ាកូ រូប៊ីអូ និងលោក ភិត ហេកសិត
លោក ម៉ាកូ រូប៊ីអូ និងលោក ភិត ហេកសិត

យោងតាមការចុះផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ វត្តមានដ្រូនទាំងនេះ ធ្វើឱ្យអាជ្ញាធរអាម៉េរិកពិចារណាជម្លៀសមន្ត្រីកំពូលទាំងពីររូប ទៅកាន់ទីតាំងសុវត្ថិភាពផ្សេងទៀត។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ លោក រូប៊ីអូ និងលោក ហេកសិត នៅមិនទាន់ផ្លាស់ប្ដូរទីលំនៅនៅឡើយទេ ប៉ុន្តែប្រព័ន្ធការពារសន្តិសុខត្រូវបានរឹតបន្តឹងដល់កម្រិតខ្ពស់បំផុត។ មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតអំពីចលនារបស់រដ្ឋមន្ត្រីឡើយ ហើយអាជ្ញាធរមិនទាន់បានកំណត់ថា យន្តហោះគ្មានមនុស្សបើកទាំងនេះ មានប្រភពមកពីណានៅឡើយទេ ធ្វើឱ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។ ហេតុការណ៍នេះ កើតឡើងចំពេលដែលយោធាអាម៉េរិកកំពុងបង្កើនការតាមដានរាល់ការគំរាមកំហែងដែលអាចកើតមានលើទឹកដីខ្លួន ខណៈសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឆាបឆេះយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត