ប្រធានសភាអ៊ីរ៉ង់ ប្រាប់ទៅអាម៉េរិក-អ៊ីស្រាអែល «ឈាមត្រូវសងដោយឈាម»
N
Nary Vann
14 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាហ្គឺរ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) បានប្រកាសថា សង្គ្រាមបានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នាថ្មីមួយហើយ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់...។

លោក ម៉ូហាម៉ាត់ បាហ្គឺរ ហ្គាលីបាហ្វ
លោក ម៉ូហាម៉ាត់ បាហ្គឺរ ហ្គាលីបាហ្វ

តាមរយៈសារលើបណ្តាញសង្គម X លោក ហ្គាលីបាហ្វ បានបញ្ជាក់ថា ការវាយប្រហារលើវិស័យថាមពល គ្រាន់តែជាការប៉ុនប៉ងលាក់បាំងបរាជ័យរបស់សត្រូវតែប៉ុណ្ណោះ។ លោកបានព្រមានយ៉ាងដាច់អហង្កាថា៖«សមីការឈាមសងដោយឈាមកំពុងចាប់ផ្តើមកើតឡើង ហើយកម្រិតថ្មី នៃការប្រឈមមុខដាក់គ្នាបានមកដល់ហើយ»។ លោកបន្ថែមថា៖«អ៊ីរ៉ង់ធ្លាប់តែដេកលក់ ប៉ុន្តែអ្នកបានដាស់វាឱ្យភ្ញាក់ឡើង។ ព្យុះសង្ឃរានឹងបក់បោកក្នុងពេលឆាប់ៗ..!»

ទន្ទឹមនឹងនេះ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេណី ក៏បានចេញមុខថ្កោលទោសការធ្វើឃាតប្រមុខសន្តិសុខជាតិ លោក អាលី ឡារីហ្វចានី ផងដែរ។ លោកបានលើកឡើងថា ការបាត់បង់បុគ្គលសំខាន់រូបនេះ គឺជាភស្តុតាងនៃភាពភ័យខ្លាចរបស់សត្រូវចំពោះរបបអ៊ីស្លាម។ មេដឹកនាំកំពូលរូបនេះ បានសង្កត់ធ្ងន់ថា៖«ការបង្ហូរឈាមមន្ត្រីជាន់ខ្ពស់ នឹងមិនធ្វើឱ្យរបបនេះចុះខ្សោយឡើយ ប៉ុន្តែវានឹងធ្វើឱ្យដើមឈើនៃប្រព័ន្ធអ៊ីស្លាម កាន់តែរឹងមាំលើសដើម។ រាល់តំណក់ឈាមនីមួយៗសុទ្ធតែមានតម្លៃ ដែលពួកឃាតក ត្រូវតែបង់សងវិញក្នុងពេលឆាប់ៗខាងមុខ»

លោក ម៉ូចតាបា ខាមេណី
លោក ម៉ូចតាបា ខាមេណី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត