សង្គ្រាមកម្ទេចថ្នាក់ដឹកនាំ! បន្ទាប់ពីមេដឹកនាំកំពូល មន្ត្រីចារកម្ម និងសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ ត្រូវបានស.ម្លា.ប់ជាបន្តបន្ទាប់
N
Nary Vann
20 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន បានបញ្ជាក់ជាផ្លូវការនូវមរណភាពរបស់រដ្ឋមន្ត្រីក្រសួងចារកម្ម លោក អ៊ីសមែល ខាធីប (Esmail Khatib) បន្ទាប់ពីអ៊ីស្រាអែលប្រកាសថា បានសម្លាប់រូបលោកតាមរយៈការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១៨មីនាម្សលមិញ...។

លោក អ៊ីសមែល ខាធីប Esmail Khatib
លោក អ៊ីសមែល ខាធីប Esmail Khatib

ព្រឹត្តិការណ៍នេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីសន្តិសុខកំពូល លោក អាលី ឡារីហ្វចានី (Ali Larijani) និងប្រមុខកងកម្លាំងបាស៊ីជ (Basij) លោក ហ្គូឡាមរ៉េហ្សា សូឡីម៉ានី (Gholamreza Soleimani) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយឡែកផ្សេងទៀត។ ចាប់តាំងពីការធ្វើឃាតមេដឹកនាំកំពូល លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី នៅថ្ងៃដំបូងនៃសង្គ្រាមមក សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបន្តយុទ្ធនាការកម្ចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់ជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យរបបតេហេរ៉ង់ចុះខ្សោយ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាតហ៍ (Israel Katz) បានប្រកាសថា លោកនាយករដ្ឋមន្ត្រី ប៊េនចាមីន នេតាន់យ៉ាហ៊ូ អនុញ្ញាតឱ្យកងទ័ព (IDF) កម្ចាត់រាល់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ទាំងអស់ ដែលត្រូវបានរកឃើញទីតាំង ដោយមិនចាំបាច់សុំការអនុញ្ញាតបន្ថែមឡើយ។

យោងតាមទិន្នន័យពីភាគីអ៊ីរ៉ង់ មនុស្សជាង១៣០០នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល ប៉ុន្តែអង្គការសិទ្ធិមនុស្ស (Hrana) ជឿថាចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ ដោយមានទាំងជនស៊ីវិល និងយោធាជិត២៥០០នាក់។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់ប្រហារពាសពេញតំបន់មជ្ឈិមបូព៌ា បណ្ដាលឱ្យមានការផ្ទុះ និងការស្ទាក់ចាប់ដ្រូននៅក្នុងប្រទេស ឌូបៃ កាតា គុយវ៉ែត អ៊ីរ៉ាក់ បារ៉ែន និងអារ៉ាប៊ីសាអូឌីត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត