ប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់៖ អ៊ីស្រាអែលប្រកាសថា ត្រឹមរយៈពេល២៤ម៉ោង មានពលរដ្ឋជិត២០០នាក់បន្ថែមទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ
N
Nary Vann
11 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល បង្ហាញរបាយការណ៍នៅថ្ងៃ១៨មីនានេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្ស១៩២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររងរបួសក្នុងការវាយប្រហារគ្នាជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡាស៍។

ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន៤នាក់ស្ថិតក្នុងស្ថានភាពមធ្យម ១៧៧នាក់មានស្ថានភាពធូរស្រាល និងម្នាក់មានបញ្ហាផ្លូវចិត្ត (គឺការភ័យខ្លាចខ្លាំង)។ ក្រសួងមិនបានបញ្ជាក់លម្អិតអំពីមូលហេតុនៃរបួសនីមួយៗនោះទេ ដោយអ្នកខ្លះអាចរងរបួសក្នុងពេលប្រញាប់ប្រញាល់រត់ទៅកាន់ជម្រកសុវត្ថិភាព ជាជាងការរងគ្រោះដោយផ្ទាល់ពីគ្រាប់មីស៊ីល។

យោងតាមទិន្នន័យសរុប ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ មនុស្សសរុបជាង៣៧០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលក្នុងនោះមាន៧៤នាក់កំពុងបន្តសម្រាកព្យាបាលនៅឡើយរហូតមកដល់ពេលនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត