ដោយសារចង្អៀតណែនខ្លាំង ទណ្ឌិត៦០នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តត្បូងឃ្មុំ ទៅក្រចេះ និងព្រៃវែង

ខេត្តត្បូងឃ្មុំ៖ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជនជាប់ឃុំក្នុងពន្ធនាគារ អ្នកទោស៦០នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តត្បូងឃ្មុំ ទៅឃុំទីតាំង២ផ្សេងគ្នា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ (៣០នាក់ ទៅពន្ធនាគារខេត្តក្រចេះ ៣០នាក់ទៀត ទៅពន្ធនាគារខេត្តព្រៃវែង)។

អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រៃវែង រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អនុវត្តការផ្ទេរទណ្ឌិត៦០នាក់នេះ។ការផ្ទេរអ្នកទោសនៅពេលនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនខ្លាំងក្នុងពន្ធនាគារ ខណៈរាជរដ្ឋាភិបាលកំពុងរៀបចំសាងសង់អគារពន្ធនាគារបន្ថែមនៅតាមបណ្តាខេត្តមួយចំនួន៕







អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


