កន្លះខែមីនា គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន៤៧នាក់
L
Linda Sorn
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ កន្លះខែមកនេះ ពោលគឺគិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងសរុបចំនួន៩២ករណី។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ...។

គ្រោះថ្នាក់ដែលបានកើតឡើងកាលពីកន្លងទៅ
គ្រោះថ្នាក់ដែលបានកើតឡើងកាលពីកន្លងទៅ

របាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទាំង៩២ករណី បានបណ្ដាលឱ្យមានមនុស្សចំនួន៤៧នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន១១៧នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំងអស់ កើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ-ខេត្តចំនួន២១ នៅទូទាំងប្រទេស លើកលែងតែខេត្តព្រៃវែង, កែប, តាកែវ និងខេត្តប៉ៃលិនប៉ុណ្ណោះ។

គ្រោះថ្នាក់ដែលបានកើតឡើងកាលពីកន្លងទៅ
គ្រោះថ្នាក់ដែលបានកើតឡើងកាលពីកន្លងទៅ

គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងចំនួន២០២ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤១៧នាក់។ ដោយឡែក រយៈពេលពេញមួយឆ្នាំ២០២៥ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន១៤០០នាក់ និងរងរបួសជាង៣០០០នាក់ ហើយភាគច្រើនជាអ្នកធ្វើដំណើរនៅពេលយប់ និងធ្វើដំណើរដោយម៉ូតូ៕

គ្រោះថ្នាក់ដែលបានកើតឡើងកាលពីកន្លងទៅ
គ្រោះថ្នាក់ដែលបានកើតឡើងកាលពីកន្លងទៅ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត