រយៈពេល១៥ថ្ងៃ នគរបាលបញ្ជូនខ្លួនមនុស្ស១៥៣នាក់ទៅតុលាការ
ហាក់ អ៊ីឌី
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ត្រឹមរយៈពេល១៥ថ្ងៃនៃខែមីនា ឆ្នាំ២០២៦នេះ មនុស្សចំនួន១៥៣នាក់ ត្រូវបានកម្លាំងនគរបាលជាតិចាប់ខ្លួនបញ្ជូនទៅតុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចំនួន១០៧ករណី...។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ មនុស្សទាំងនោះត្រូវបានអាជ្ញាធរឃាត់ខ្លួនក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តរតនគិរី កណ្ដាល ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ក្រចេះ ព្រះសីហនុ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ តាកែវ កំពត និងខេត្តស្ទឹងត្រែង ពាក់ព័ន្ធអំពើឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

សូមជម្រាបផងដែរថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បង្កើនការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ចាប់ពីដើមនីតិកាលទី៧នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត