រុស្ស៊ីពិន័យកម្មវិធីតេឡេក្រាមរាប់សែនដុល្លារ ដោយមិនព្រមលុបខ្លឹមសារហាមឃាត់
ហៀប ស៊ីថេត
4 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ ភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃចន្ទទី១៦ ខែមីនានេះថា រុស្ស៊ីបានសម្រេចពិន័យកម្មវិធីផ្ញើសារតេឡេក្រាម (Telegram) ជាទឹកប្រាក់ចំនួន៤៣២៣៦៦ដុល្លារអាម៉េរិក ពីបទខកខានមិនបានលុបខ្លឹមសារដែលរដ្ឋាភិបាលហាមឃាត់...។

មែនទែនទៅ អាជ្ញាធររុស្ស៊ីបានចោទប្រកាន់ដដែលៗលើកម្មវិធីតេឡេក្រាម ដែលជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសនេះថា បានបណ្តោយឱ្យប្រព័ន្ធរបស់ខ្លួន ក្លាយជាវេទិកាសម្រាប់ផ្សព្វផ្សាយខ្លឹមសារខុសច្បាប់ និងខ្លឹមសារជ្រុលនិយម។ យ៉ាងណា តេឡេក្រាមបានច្រានចោលការចោទប្រកាន់ខាងលើ ហើយបានវាយបកទៅវិញថា រុស្ស៊ីកំពុងព្យាយាមបិទខ្ទប់សេវាកម្មរបស់ខ្លួន ដើម្បីបង្ខំឱ្យប្រជាជនងាកទៅប្រើប្រាស់កម្មវិធីរបស់រដ្ឋវិញ ដែលមានឈ្មោះថា MAX។ កម្មវិធី MAX គឺជាកម្មវិធីផ្ញើសារថ្មីដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី ដែលត្រូវបានគេមើលឃើញថា ជាកម្មវិធីព្យាយាមគ្រប់គ្រងរំហូរព័ត៌មានឌីជីថលនៅក្នុងប្រទេស ខណៈតេឡេក្រាម កំពុងព្យាយាមរក្សាគោលការណ៍ឯកជនភាព និងសេរីភាពនៃការបញ្ចេញមតិរបស់ខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត