ក្រោយបិទទ្វារទុកចោលអស់៥ឆ្នាំ សភាមីយ៉ាន់ម៉ា បានបើកកិច្ចប្រជុំជាលើកដំបូង
Mao Sopha
9 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ សភាជាតិប្រទេសមីយ៉ាន់ម៉ា បានបើកកិច្ចប្រជុំជាលើកដំបូង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ក្រោយបិទទ្វារទុកចោលអស់៥ឆ្នាំ ចាប់តាំងពីការធ្វើរដ្ឋប្រហារដោយយោធា នៅដើមឆ្នាំ២០២១មក។ ក្រុមយោធា និងគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ទទួលបានអាសនៈស្ទើរទាំងអស់ក្នុងសភា តាមរយៈការបោះឆ្នោតថ្នាក់ជាតិនាពេលថ្មីៗនេះ។

អ្នកមានឈ្មោះជាប់ឆ្នោត ដើរចូលសភា 
អ្នកមានឈ្មោះជាប់ឆ្នោត ដើរចូលសភា 

លោកឧត្តមសេនីយ៍ ម៉ីន អ៊ុងឡាំង មេដឹកនាំកំពូលរបស់ក្រុមយោធា ដែលកំពុងក្តោបក្តាប់អំណាច ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានាធិបតី ក្រោយការបើកសម័យប្រជុំសភានេះ។ ទោះយ៉ាងណា គេមើលឃើញថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ហាក់មិនមានយុត្តិធម៌ឡើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AP អ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ និងភាគីផ្សេងទៀត បានច្រានចោលការបោះឆ្នោតនេះ និងហៅសភាអាណត្តិថ្មី ថាមិនស្របច្បាប់។ គណបក្សប្រឆាំង ពិសេស គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី តែម្តង ត្រូវបានរារាំងមិនឱ្យមានវត្តមានក្នុងការបោះឆ្នោត។ 

ខាងក្នុងសភា 
ខាងក្នុងសភា 

លោកស្រី អ៊ុងសាន ស៊ូជី ធ្វើជាមេដឹកនាំប្រឆាំងស្ទើរពេញមួយជីវិត ដល់ពេលជាប់ឆ្នោតក្លាយមេដឹកនាំប្រទេស បានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ក៏ត្រូវក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់វិញ។ អ្នកដឹកនាំយោធាធ្វើរដ្ឋប្រហារ មិនមែនអ្នកណាផ្សេងឡើយ គឺលោកឧត្តមសេនីយ៍ ម៉ីន អ៊ុងឡាំង ដែលជាមនុស្សស្និទ្ធក្បែរលោកស្រីតែម្តង។ មកដល់ពេលនេះ លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យ៨០ឆ្នាំហើយនោះ នៅបន្តជាប់ឃុំនៅឡើយ៕  

បន្ទប់បោះឆ្នោត 
បន្ទប់បោះឆ្នោត 
លោក មីន អ៊ុងឡាំង 
លោក មីន អ៊ុងឡាំង 
អ្នកគាំទ្រកាន់រូបលោកស្រី អ៊ុងសាន ស៊ូជី
អ្នកគាំទ្រកាន់រូបលោកស្រី អ៊ុងសាន ស៊ូជី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត