ទូតដាណឺម៉ាក នឹងប្រឹងប្រែងពង្រីកទំនាក់ទំនងជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជា លោក ដែននី អានណាន (Danny Annan) បានបង្ហាញការខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ដាណឺម៉ាក កាន់តែរីកចម្រើន ជាពិសេស លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ...។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ការលើកឡើងរបស់ លោក ដែននី អានណាន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទទី១៦មីនានេះ។ លោក ដែននី អានណាន បានគូសបញ្ជាក់ថា ក្នុងការបំពេញបេសកកម្មជាឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជា លោកបានប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា ឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយ ជាពិសេស គឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-ដាណឺម៉ាកកន្លងមក ដែលមានភាពល្អប្រសើរ និងសង្ឃឹមថា នៅឆ្នាំក្រោយដែលជាខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងដាណឺម៉ាក ប្រទេសទាំងពីរនឹងមានការរៀបចំកម្មវិធីនានា ដើម្បីអបអរសាទរនៃខួប៦០ឆ្នាំ ដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។

លោក ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំកម្ពុជា
លោក ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំកម្ពុជា

សម្ដេចតេជោ ក៏បានឯកភាពលើការធ្វើយ៉ាងណា ឱ្យកម្ពុជា និងដាណឺម៉ាក មានទំនាក់ទំនងកាន់តែល្អបន្ថែមទៀត ជាពិសេស ទៅលើបញ្ហាចម្បងទាំងបីខាងលើឱ្យមានភាពល្អប្រសើរ និងមានការកើនឡើង ស្របទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ការទូត រវាងប្រទេសទាំងពីរដែលមានជាមួយគ្នា។ សម្ដេចចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺនៅមានសក្តានុពលច្រើនទៀត ដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នា៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត