ផ្អើលទាំងព្រឹក! ករណីឃា.ត.ក.ម្មបា.ញ់ស.ម្លា.ប់ម្ចាស់ឃ្លាំងអង្ករ និងមនុស្ស២នាក់ទៀតនៅស្រុកត្បូងឃ្មុំ
ហាក់ អ៊ីឌី
5 ម៉ោងមុន

ក្រុងសួង៖ មានសេចក្ដីរាយការណ៍បឋមពីប្រជាពលរដ្ឋថា​ មានករណីឃាតកម្ម ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ក្នុងថ្លុកឈាម...។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា ទីតាំងកើតហេតុខាងលើ ស្ថិតនៅក្នុងផ្ទះវិឡា និងមានឃ្លាំងអង្ករដ៏ធំមួយ ខណៈសាកសពបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ត្រូវបានគេស្គាល់ថា ជាម្ចាស់ផ្ទះវីឡានោះផ្ទាល់តែម្ដង។ មកទល់ពេលនេះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែម។ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពី លោក ស៊ី ថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅព្រឹកថ្ងៃចន្ទទី១៦មីនា ឆ្នាំ២០២៦នេះដែរ ដោយលោកបានបញ្ជាក់ខ្លីថា ពិតជាមានករណីនេះ ប្រាកដមែន ប៉ុន្តែលោកកំពុងធ្វើដំណើរតាមដងផ្លូវទៅកាន់កន្លែងកើតហេតុ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានលម្អិតនៃអំពើឃាតកម្មនេះ អង្គភាពសារព័ត៌មាន SBM News នឹងរាយការណ៍ជូនជ្រាបនៅពេលក្រោយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត