វិបត្តិមនុស្សធម៌នៅអ៊ីរ៉ង់៖ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗរាប់រយនាក់បា.ត់ប.ង់ជីវិត ខណៈមន្ទីរពេទ្យជាង១៥០កន្លែងរងការកម្ទេច
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានប្រកាសថា យ៉ាងហោចណាស់មានស្ត្រី២២៣នាក់ និងកុមារ២០២នាក់បាត់បង់ជីវិត ក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល គិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក...។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Fars ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ ស្ត្រីមានផ្ទៃពោះចំនួន៣នាក់ និងកុមារអាយុក្រោម៥ឆ្នាំចំនួន១២នាក់ ខណៈកុមារ៤១នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីការបាត់បង់ជីវិតមនុស្ស យុទ្ធនាការវាយប្រហារតាមអាកាសនេះ ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ផងដែរ ក្នុងនោះ មណ្ឌលសុខភាពចំនួន១៥៣កន្លែងនៅទូទាំងប្រទេស ត្រូវបានបំផ្លិចបំផ្លាញ។

គួររំឭកថា ជម្លោះដ៏សាហាវនេះ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកប្រតិបត្តិការវាយប្រហាររួមគ្នា បានសម្លាប់មនុស្សប្រមាណ១២០០នាក់ រួមទាំងអតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ផងដែរ។ ជាការឆ្លើយតប អ៊ីរ៉ង់បានបន្តវាយបកវិញដោយប្រើដ្រូន និងមីស៊ីល សំដៅលើប្រទេសអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្ទដែលផ្តល់ទីតាំងឱ្យយោធាអាម៉េរិកឈរជើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត