ប្រធានាធិបតីអ៊ុយក្រែនទម្លាយថា អ៊ីរ៉ង់កំពុងប្រើដ្រូនរុស្ស៊ីវាយប្រហារមូលដ្ឋានទ័ពអាម៉េរិក
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីកៀវ៖ ក្នុងបទសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍ CNN ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងយ៉ាងច្បាស់ៗថា រុស្ស៊ីកំពុងផ្គត់ផ្គង់ដ្រូនអត្តឃាតប្រភេទ Shahed ឱ្យទៅប្រទេសអ៊ីរ៉ង់ ដើម្បីប្រើប្រាស់ក្នុងការវាយបកទៅលើមូលដ្ឋានទ័ពអាម៉េរិក និងអ៊ីស្រាអែលវិញ...។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី

លោក ហេ្សឡេនស្គី បានបញ្ជាក់ថា វាគឺជាការពិត១០០ភាគរយ ដែលអ៊ីរ៉ង់យកដ្រូនផលិតដោយរុស្ស៊ី មកធ្វើការវាយប្រហារក្នុងសង្គ្រាមបច្ចុប្បន្ន ដែលនេះគឺជាការផ្លាស់ប្ដូរតួនាទីគ្នាដ៏គួរឱ្យកត់សម្គាល់។ ជាប្រវត្តិសាស្ត្រ អ៊ីរ៉ង់ គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការបង្កើតដ្រូន Shahed នេះឡើង ដែលវាជាអាវុធមានតម្លៃថោកជាងមីស៊ីល ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ហើយអ៊ីរ៉ង់ធ្លាប់បានផ្គត់ផ្គង់ដ្រូនរាប់ពាន់គ្រឿងឱ្យរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន តាំងពីចុងឆ្នាំ២០២២។

ប៉ុន្តែនៅពេលនេះ បច្ចេកវិទ្យានេះបានវិលត្រឡប់ទៅរកម្ចាស់ដើមវិញ ក្នុងទម្រង់ជាផលិតផល «ផលិតនៅប្រទេសរុស្ស៊ី» ដោយសាររុស្ស៊ីបានបង្កើតរោងចក្រផលិតដ្រូនប្រភេទនេះ ដោយខ្លួនឯងរួចជាស្រេច។ ការប្រើប្រាស់ដ្រូន Shahed បានក្លាយជាយុទ្ធសាស្ត្រដ៏ពេញនិយមក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារសមត្ថភាពវាយប្រហារចំគោលដៅ និងតម្លៃទាប ដែលសូម្បីតែកងទ័ពអាម៉េរិកក៏បានទទួលស្គាល់ថា ដ្រូនប្រភេទនេះ គឺជាផ្នែកមួយនៃយុទ្ធនាការយោធាដ៏ស្មុគស្មាញប្រឆាំងនឹងអ៊ីរ៉ង់នាពេលបច្ចុប្បន្នផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត