សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ទាត់ចោលបទឈប់បាញ់ ខណៈភ្លើងសង្គ្រាមកាន់តែរីករាលដាល
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ទោះបីជាមានការប្រឹងប្រែងសម្របសម្រួលពីសំណាក់ប្រទេសជាសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចទាត់ចោលផ្នែកការទូតដែលបម្រុងនឹងចាប់ផ្ដើមការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់...។

យោងតាមប្រភពជិតស្និទ្ធចំនួនបី បានទម្លាយឱ្យដឹងថា រដ្ឋធានីវ៉ាស៊ីនតោនហាក់មិនមានចំណាប់អារម្មណ៍លើការសម្រុះសម្រួលឡើយ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំសម្បើមរួមគ្នាជាមួយអ៊ីស្រាអែល បានចាប់ផ្ដើមកាលពី២សប្តាហ៍មុន។ ចំណែកឯខាងរដ្ឋធានីតេហេរ៉ង់វិញ ប្រភពមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ក៏បានបញ្ជាក់ផងដែរថា ពួកគេក៏មិនទាន់ពិចារណាលើលទ្ធភាពនៃបទឈប់បាញ់ណាមួយដែរ ដរាបណាការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល មិនទាន់បញ្ឈប់។

ភាពរឹងត្អឹងពីភាគីទាំងសងខាងនេះ បង្ហាញយ៉ាងច្បាស់ថា សង្គ្រាមកំពុងឈានទៅរកការអូសបន្លាយពេលយូរ ទោះបីជាជម្លោះនេះ បានសម្លាប់មនុស្សអស់ជាង២០០០នាក់ និងបង្កឱ្យមានវិបត្តិថាមពលសកលយ៉ាងធ្ងន់ធ្ងរក៏ដោយ។ ទន្ទឹមនោះ ការវាយប្រហាររបស់អាម៉េរិកលើកោះ[ខាក] ដែលជាដង្ហើមសេដ្ឋកិច្ចប្រេងរបស់អ៊ីរ៉ង់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ត្រាំ ក្នុងការបន្តយុទ្ធនាការយោធា ខណៈមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក ម៉ូចតាបា​ ខាមេណី ក៏បានឆ្លើយតបវិញ ដោយការប្តេជ្ញាបន្តបិទច្រកសមុទ្ទហ័រមូស្សជាដាច់ខាត។ ការបិទផ្លូវទឹកដ៏សំខាន់ដែលដឹកជញ្ជូនប្រេង១/៥របស់ពិភពលោកនេះ បានក្លាយជាការរអាក់រអួលនៃការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកំពុងតែអង្រួនសេដ្ឋកិច្ចផែនដីឱ្យធ្លាក់ក្នុងភាពមិនច្បាស់លាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត