សមរភូមិនៅមជ្ឈិមបូព៌ាក្ដៅជាងខែចេត្រ! ស្ថានទូតអាម៉េរិកប្រចាំអ៊ីរ៉ាក់ រងការវា.យ.ប្រ.ហារដោយមីស៊ីល
ហៀប ស៊ីថេត
15 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ប្រភពសន្តិសុខអ៊ីរ៉ាក់ បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃសៅរ៍ទី១៤ ខែមីនានេះថា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំរដ្ឋធានីបាកដាដ នៃប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល។

ប្រភពដដែលបានឱ្យដឹងថា ការវាយប្រហារនេះ បណ្ដាលឱ្យមានផ្សែងហុយចេញពីអគារស្ថានទូត ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតអំពីកម្រិតនៃកាខូចខាតនៅឡើយទេ។ ទន្ទឹមគ្នានេះ សារព័ត៌មាន AP បានចុះផ្សាយថា មីស៊ីលបានបាញ់ចំចំណតឧទ្ធម្ភាគចក្រ ក្នុងបរិវេណស្ថានទូតអាម៉េរិក ហើយការវាយប្រហារនេះក៏មានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនផងដែរ។

សូមជម្រាបថា កាលពីថ្ងៃសុក្រទី១៣ ខែមីនា ស្ថានទូតអាម៉េរិក ទើបតែបន្តប្រកាសអាសន្នសន្តិសុខកម្រិតទី៤ សម្រាប់ប្រទេសអ៊ីរ៉ាក់ ដោយព្រមានថា ប្រទេសអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ អាចនឹងបន្តកំណត់គោលដៅវាយប្រហារលើពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត