កម្ពុជា បង្កើតកំពង់ផែពីរបន្ថែមទៀត នៅខេត្តកំពត និងខេត្តកំពង់ឆ្នាំ
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ២ទន្ទឹមគ្នា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ស្តីពីការបង្កើតកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកំពង់ឆ្នាំង។ 

កំពង់ផែថ្មី ដែលស្ថិតក្នុងក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញ ឆ្លងកាត់ប្រមាណ៣លានតោនក្នុងមួយឆ្នាំ។ ចំណែក កំពង់ផែថ្មីមួយទៀត ដែលស្ថិតនៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់ប្រមាណ២លានតោនក្នុងមួយឆ្នាំ។ កំពង់ផែថ្មីទាំង២នេះ នឹងបម្រើសេវាឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត