ធ្លាប់តែបំពុលបរិស្ថាន! ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន កែខ្លួនងាកមកអនុវត្តតាមស្ដង់ដាសុវត្ថិភាពវិញ
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តកំពង់ស្ពឺ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអះអាងថា ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វេ.ភី) ដែលធ្លាប់បំពុលបរិស្ថានកន្លងមក បានចូលរួមអនុវត្តតាមវិធានការគ្រប់គ្រងសំបកស្វាយ និងគ្រាប់ស្វាយ ដោយបញ្ឈប់ការបំពុលបរិស្ថានតាមការណែនាំរបស់ក្រសួង...។ 

ក្រុមការងារជំនាញក្រសួងបរិស្ថាន បញ្ជាក់ថា ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានដំណើរការសម្អាតសំណល់រាវតាមលក្ខណៈធម្មជាតិ (Lagoon treatment) ដោយមានស្រះបាញ់ខ្យល់ និងបង្ហូរបន្តឆ្លងកាត់ស្រះបន្តគ្នាចំនួន១១ រហូតដល់ស្រះស្តុកចុងក្រោយ ដែលមានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ។ ក្រុមហ៊ុន ក៏បានគ្រប់គ្រងសំបកស្វាយ និងគ្រាប់ស្វាយ នៅលើទីតាំងសម្រាប់សម្ងួតនិងកែច្នៃសម្រាប់យកទៅតធ្វើជីកំប៉ុស្តិ៍ និងដុតធ្វើជាធ្យូងនៅក្នុងទីតាំងដីរបស់ក្រុមហ៊ុនផ្ទាល់។

ទោះជាយ៉ាណា ដើម្បីធានាភាពស្អាត និងទប់ស្កាត់ការបំពុលបរិស្ថាន ប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋក្រសួង ហាមដាច់ខាត មិនឱ្យមានការលេចធ្លាយសំណល់រាវដែលមិនបានសម្អាតបានត្រឹមត្រូវ ចូលប្រភពទឹកសាធារណៈជាដាច់ខាត។ ជាមួយគ្នា ត្រូវពន្លឿនការរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានរួចរាល់ និងដាក់ដំណើរការឱ្យបានពេញលេញយ៉ាងយូរ ក្នុងរយៈពេល ១ខែ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅប្រព័ន្ធប្រព្រឹត្តិកម្មថ្មី។ បន្ថែមលើនោះក្រុមហ៊ុន ក៏ត្រូវពន្លឿនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានសង្គមពេញលេញឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល៦ខែ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត