មន្ទីរពេទ្យឯកជនចំនួន២បន្តបិទទ្វារ ក្រោយរកឃើញគ្មានច្បាប់អនុញ្ញាត
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទប់ពិគ្រោះជំងឺចំនួន២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានបិទជាស្ថាពរ ក្រោយអាជ្ញាធរជំនាញរកឃើញម្ចាស់ទីតាំងគ្មានលិខិតអនុញ្ញាតក្នុងការប្រកបវិជ្ជាជីវៈ...។

តាមរយៈសេចក្ដីប្រកាសចំនួន២ផ្សេង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសម្រេចបិទ បន្ទប់ពិគ្រោះជំងឺដែលមានយីហោសុទ្ធសឹងជាភាសាចិន និងបន្ទប់ពិគ្រោះជំងឺមាត់-ធ្មេញ យីហោ តាំង ប៊ុនហេង មានម្ចាស់ឈ្មោះ ឡុត ស្រីតុន ក្រោមហេតុផល គ្មានលិខិតអនុញ្ញាត។ ទោះយ៉ាងណា ជុំវិញរយៈពេលនៃការលបលួចបើកមន្ទីរពេទ្យទាំង២ខាងលើ ដោយខុសច្បាប់ចាប់តាំងពីពេលណាមកនោះ មិនត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញទម្លាយចេញមកក្រៅនោះទេ៕ 

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ 
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត