បងប្អូនប្រជាកសិករ ដែលមិនអាចលក់ផលិតផលកសិកម្មចេញ សូមទាក់ទងលេខ៣ខ្សែនេះ
ហាក់ អ៊ីឌី
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលកសិផលមានការកកស្ទះ បណ្ដាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ក្រសួងពានិជ្ចកម្មបានសម្រេចចាត់ក្រុមការងារជំនាញ សម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទ...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី១៣មីនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា  នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំង បន្លែត្រប់ស្រួយ និងត្រប់វែងជាដើម បន្ទាប់ពីមានការកកស្ទះទីផ្សារនៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ និងបានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀត នៅតាមទីតាំងផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានាដែលជួបបញ្ហា។ 

ជាមួយគ្នា សូមបងប្អូនប្រជាកសិករ ផ្ដល់ព័ត៌មានអំពីករណីកកស្ទះកសិផល មកមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ឬទំនាក់ទំនងមកកាន់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទលេខ ០១២ ៧២៣ ៦៤៥/០១២ ២៥៩ ៩៩៧ ឬតាមប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួងលេខ១២៦៦។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត