នូវែលសេឡង់ ផ្តល់ជំនួយ៧,៥លានដុល្លារដល់កម្ពុជា លើការបោសសម្អាតមីន និងអាហារូបករណ៍
L
Linda Sorn
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលនូវែលសេឡង់ បានសម្រេចបន្តផ្តល់ជំនួយចំនួន៧,៥លានដុល្លារដល់កម្ពុជា សម្រាប់ការងារបោសសម្អាតមីន និងអាហារូបករណ៍។ នេះបើតាម លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស...។

ជំនួបពិភាក្សាទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកកម្ពុជា ជាមួយ លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់  
ជំនួបពិភាក្សាទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកកម្ពុជា ជាមួយ លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់  

នៅថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅឯប្រទេសនូវែលសេឡង់ ដោយបានជួបពិភាក្សាទ្វេភាគី ជាមួយ លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។ នៅក្នុងជំនួប លោកបានថ្លែងអំណរគុណ លោក វីនស្តុន ភីធឺរ ចំពោះការបន្តផ្តល់ជំនួយ៧,៥លានដុល្លារដល់កម្ពុជា ដើម្បីយកទៅបម្រើការងារបោសសម្អាតមីន និងសម្រាប់ផ្តល់ជាអាហារូបករណ៍។ ជាមួយគ្នា លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។ លោកបន្ថែមថា៖«ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំកម្ពុជា-នូវែលសេឡង់ តែងតែឆ្លៀតឱកាសជួបពិភាក្សាគ្នា»

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស  
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស  

ក្នុងជំនួបនោះដែរ លោកក៏បានឆ្លៀតឱកាសធ្វើបច្ចុប្បន្នភាពជូនភាគីពាក់ព័ន្ធនៃប្រទេសនូវែលសេឡង់ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ។ គួរជម្រាបថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន កំពុងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី១៣ដល់១៤ ខែមីនា។ បន្ទាប់ពីចេញពីប្រទេសនូវែលសេឡង់ លោកនឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមីនា ឆ្នាំ២០២៦៕

លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់  
លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់  
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកកម្ពុជា ជាមួយ លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់  
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកកម្ពុជា ជាមួយ លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត