
រាជធានីភ្នំពេញ៖ ជនល្មើសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចរថយន្តអគ្គិសនី ម៉ាក BYD ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦......។

មន្រ្តីជំនាញផ្នែកស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះពាក់ព័ន្ធអំពើលួច ភ្លាមៗលោករវសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌទួលគោក បានចាត់កម្លាំងសមត្ថកិច្ចបើកការអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនល្មើសឈ្មោះ អ៊ុង ដារ៉ាឆៃកុង អាយុ២៧ឆ្នាំ បញ្ជូនខ្លួនទៅសាកសួរផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិបទល្មើសប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕



