អ៊ីរ៉ង់​​​ព្រមាន៖ តម្លៃប្រេងនឹងឡើងដល់២០០ដុល្លារក្នុងមួយបារ៉ែល ខណៈត្រាំជំរុញឱ្យយោធាអាម៉េរិកបន្តសង្គ្រាម
N
Nary Vann
21 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ វិបត្តិថាមពលសកលបានឈានដល់ចំណុចអាសន្នថ្មីមួយ បន្ទាប់ពីអ៊ីរ៉ង់ព្រមានពិភពលោកឱ្យត្រៀមខ្លួនទិញប្រេងតម្លៃ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈកងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើនាវាដឹកទំនិញជាច្រើនគ្រឿងកាលពីថ្ងៃទី១១ ខែមីនាម្សិលមិញ...។

ស្ថានភាពនេះបានបង្ខំឱ្យទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ផ្តល់អនុសាសន៍ឱ្យមានការបញ្ចេញប្រេងបម្រុងជាទ្រង់ទ្រាយធំ ដើម្បីទប់ទល់នឹងវិបត្តិប្រេងដ៏អាក្រក់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ បើទោះបីជាសង្គ្រាមដែលបង្កឡើងដោយអាម៉េរិក និងអ៊ីស្រាអែល អស់រយៈពេលជិតពីរសប្តាហ៍មកនេះ បានសម្លាប់មនុស្សប្រហែល២០០០នាក់ និងបំផ្លាញសមត្ថភាពយោធាអ៊ីរ៉ង់យ៉ាងដំណំក៏ដោយ ក៏រដ្ឋធានីតេហេរ៉ង់ បង្ហាញថា ខ្លួននៅតែអាចវាយបកវិញបាន តាមរយៈការបាញ់ស្រោចលើអ៊ីស្រាអែល និងការវាយប្រហារលើនាវាចំនួន៣គ្រឿងនៅក្នុងតំបន់ឈូងសមុទ្ទ ដែលហ៊ានល្មើសនឹងបញ្ជារបស់កងទ័ពបដិវត្តន៍អ៊ីរ៉ង់។

ផ្ទុយពីការរំពឹងទុករបស់ទីផ្សារសកល ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់នៅក្នុងយុទ្ធនាការឃោសនានៅរដ្ឋគេនទូគី Kentucky ថា លោកមិនទាន់ត្រៀមខ្លួនបញ្ចប់សង្គ្រាមនៅឡើយទេ។ លោកអះអាងថា កងទ័ពអាម៉េរិកបានកម្ទេចនាវាចម្បាំងអ៊ីរ៉ង់អស់៥៨គ្រឿង និងកំពុងគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ទាំងស្រុងយ៉ាងណាក្ដី ក៏លោកនៅតែទទូចឱ្យយោធាអាម៉េរិកបន្តប្រតិបត្តិការ ដើម្បីកុំឱ្យមានការត្រឡប់មកវាយគ្នារៀងរាល់២ឆ្នាំម្ដងទៀត។ លោកប្រាប់អ្នកយកព័ត៌មាននៅវ៉ាស៊ីនតោន ដោយទំនុកចិត្តថា អ៊ីរ៉ង់កំពុងស្ថិតនៅចំណុចទាល់ច្រកបំផុត ដោយសារគ្មានកងទ័ពជើងទឹក គ្មានកងទ័ពអាកាស និងគ្មានប្រព័ន្ធការពារអ្វីទាំងអស់ ប៉ុន្តែលោកបញ្ជាក់ថា វាមិនមែនមានន័យថា ប្រតិបត្តិការនឹងបញ្ចប់ភ្លាមៗនោះទេ៕

 លោក ដូណាល់ ត្រាំ
 លោក ដូណាល់ ត្រាំ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត