ត្រឹមមួយសប្តាហ៍ អាជ្ញាធរខេត្តមួយចំនួន ប្រមូលក្មេងទំនើង៧៧នាក់ យកទៅតុលាការ
ហាក់ អ៊ីឌី
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ រយៈមួយសប្តាហ៍ដំបូង ក្នុងខែមីនានេះ ក្មេងទំនើងចំនួន៧៧នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសចំនួន១៤ករណី តាមបណ្តាខេត្តមួយចំនួន រួមមាន កំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងស្វាយរៀង...។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១១ ខែមីនា បានបញ្ជាក់ថា ក្រៅពីជនសង្ស័យទាំង៧៧នាក់ខាងលើ នៅមានបក្ខពួកផ្សេងដែលរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងសហការស្រាវជ្រាវ និងតាមចាប់ ដើម្បីបញ្ជូនទៅតុលាការឱ្យបានជាដាច់ខាត។ យុទ្ធនាការនេះ ធ្វើឡើង ស្របទៅបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរមូលដ្ឋានឱ្យអនុវត្តវិធានការក្ដៅ បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែង។

ជាមួយគ្នា អាណាព្យាបាល ចាំបាច់ត្រូវតែយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅ ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច។ សូមជម្រាបផងដែរ ថា កាលពីកំលុងខែកុម្ភៈកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី ដោយឃាត់ខ្លួនជនបង្ក៣៧៦នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត