
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី១៣ដល់១៤ ខែមីនា និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមីនា ឆ្នាំ២០២៦...។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាថ្ងៃអង្គារទី១០មីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយសមភាគី និងថ្នាក់ដឹកនាំរបស់នូវែលសេឡង់ និងអូស្ត្រាលី ផ្តល់ឱកាស ដើម្បីពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពក្នុងតំបន់ និងសកលលោក។ ជាមួយគ្នា ដំណើរទស្សនកិច្ចនាពេលខាងមុខ គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា ជាមួយនូវែលសេឡង់ និងអូស្ត្រាលី៕



