ណាតូបា.ញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់លើកទី២ នៅលើមេឃតួកគី ខណៈអាម៉េរិកបង្គាប់ឱ្យពលរដ្ឋរើបង្វិចចេញ
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ អង្គការណាតូបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលបាលីស្ទីកទីពីរ ដែលបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ចូលក្នុងដែនអាកាសរបស់តួកគី កាលពីថ្ងៃទី៩មីនា។ ហេតុការណ៍នេះ បានបង្កឱ្យមានការព្រមានយ៉ាងធ្ងន់ៗពីសំណាក់រដ្ឋធានីអង់ការ៉ាទៅកាន់រដ្ឋធានីតេហេរ៉ង់ កុំឱ្យបន្តឈានជើងចូលក្នុងសកម្មភាពញុះញង់ដែលមិនអាចអត់ឱនឱ្យបាន...។

នេះជាលើកទីពីរហើយក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ ដែលមីស៊ីលរបស់អ៊ីរ៉ង់បានហោះចូលដែនអាកាសរបស់សមាជិកណាតូ។ ជាការឆ្លើយតបបន្ទាន់ សហរដ្ឋអាម៉េរិកបានជំរុញឱ្យពលរដ្ឋខ្លួនទាំងអស់ ចាកចេញពីតំបន់ភាគអាគ្នេយ៍នៃប្រទេសតួកគី ជាកន្លែងមានមូលដ្ឋានទ័ពអាម៉េរិកឈរជើង។ ប្រធានាធិបតីតួកគី លោក ថាយីប អឺដូហ្កាន បានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា តួកគីនឹងចាត់វិធានការចាំបាច់ដើម្បីការពារជាតិ។ លោកបានបញ្ជាក់ចំៗថា៖«ទោះបីជាមានការព្រមានដោយស្មោះត្រង់ពីយើងក៏ដោយ ក៏ជំហានខុសឆ្គង និងការញុះញង់នៅតែបន្តកើតមាន ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់មិត្តភាពជាមួយតួកគី»។ 

ក្រសួងការបរទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់មកសាកសួរ និងតវ៉ាយ៉ាងខ្លាំងក្លា ចំពោះឧប្បត្តិហេតុនេះ ដែលវាបានកើតឡើងស្រដៀងគ្នាកាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ។ ទោះបីជាអ៊ីរ៉ង់ព្យាយាមវាយប្រហារលើទ្រព្យសម្បត្តិអាម៉េរិក នៅទូទាំងមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែមូលដ្ឋានទ័ពអាកាស Incirlik នៅតួកគី ហាក់មិនទាន់រងការវាយប្រហារផ្ទាល់នៅឡើយទេ ប៉ុន្តែការបាញ់មីស៊ីលរំលងដែនអាកាសនេះ គឺជាសញ្ញាគ្រោះថ្នាក់បំផុត៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត