ជនបរទេសប្រុសស្រី៧៧នាក់លួចលាក់ប្រព្រឹត្តអំពើឆបោកនៅក្រុងកំពង់សោម ត្រូវអាជ្ញាធរចាប់ខ្លួន
ហាក់ អ៊ីឌី
10 មីនា 2026 01:56 AM

ក្រុងព្រះសីហនុ​៖ ទីតាំងឆបោកលុយឆ្លងប្រទេសដ៏ធំមួយនៅបុរីស៊ីឡុងបេ ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរចម្រុះឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៩មីនាម្សិលមិញ...។

ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, លោក មីន កុម្ភៈ អភិបាលរង នៃគណអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត-ក្រុង ចុះបង្ក្រាបករណីឆបោកលុយ ឬ Online Scams និងលួចស្នាក់នៅដោយខុសច្បាប់នៅកម្ពុជា ព្រមទាំងរកឃើញមនុស្សប្រុសស្រីចំនួន៧៧នាក់ ដែលសុទ្ធសឹងជាជនជាតិបរទេសទាំងអស់។

ទោះយ៉ាងណា ក្នុងប្រតិបត្តិការខាងលើ អាជ្ញាធរបានធ្វើការដកហូតវត្ថុតាងបានជាច្រើន ដែលបម្រើឱ្យការប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកនេះផងដែរ។ បច្ចុប្បន្ន ជនបរទេសទាំងនោះ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងបំពេញបែបបទបញ្ជូនជនបរទេសទាំងនោះទៅប្រទេសកំណើត ខណៈមេខ្លោងធំ ត្រូវបានសមត្ថកិច្ចបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត