ក្រុមចោ.រ.ប្ល.ន់ម៉ូតូស្ត្រីវ័យចំណាស់ផ្អើលកក្រើកហ្វេសប៊ុក ពេលនេះអាជ្ញាធរប្រមាញ់បានហើយ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងតាខ្មៅ៖ យុវជន៣នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ និងបានបញ្ជូនទៅតុលាការ ក្រោយពួកគេធ្វើសកម្មភាពប្លន់ម៉ូតូពលរដ្ឋជាច្រើនលើក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាពិសេស ករណីប្លន់ម៉ូតូស្ត្រីចំណាស់ម្នាក់កាលពីជាង១ខែមុនបានសម្រេច ហើយរត់គេចខ្លួន ផ្អើលពេញបណ្តាញសង្គម ពេលនេះ សមត្ថកិច្ចក្របួចបានមកវិញ...។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃ០៩ ខែមីនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា បេសសកម្មស្រាវជ្រាវ ស៊ើបអង្កេតលើមុខសញ្ញាចោរប្លន់ម៉ូតូយ៉ាងសកម្មនៅខេត្តកណ្តាល ធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ បានចាត់មន្ត្រីក្រោមឱវាទ បើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការកំណត់អត្តសញ្ញាណជនសង្ស័យបាន និងចុះចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់សរុបចំនួន៣នាក់ បញ្ជូនមកកាន់ការិយាល័យនគរបាលជំនាញ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម និងបន្តនីតិវិធី។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល

បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុរួច នៅចំពោះមុខសមត្ថកិច្ច ជនជាប់ចោទទាំងបីនាក់នោះ បានសារភាពថា កន្លងមក ពួកគេធ្លាប់បានធ្វើសកម្មភាព​វាយ ប្លន់ យកម៉ូតូពលរដ្ឋបានសម្រេចចំនួន៣លើករួចមកហើយ។ បច្ចុប្បន្ន មន្ត្រីនគរបាលជំនាញ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនជាប់ចោទទាំងអស់ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស រីឯមុខសញ្ញានៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួនយកមកអនុវត្តច្បាប់នាពេលខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត