សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់នៅសៀមរាប ពាក់ព័ន្ធបទ.រំលោ.ភ និងចែកចាយរូបភាពកុមារ២១នាក់
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ អង្គភាពការពារកុមារ ឬហៅកាត់ថា (CPU) បានឃាត់ខ្លួនជនសង្ស័យអាយុ២៤ឆ្នាំម្នាក់ នៅខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសរំលោភបំពានផ្លូវភេទលើកុមារ ការផលិត និងចែកចាយសម្ភាររំលោភបំពានផ្លូវភេទលើកុមារ...។

អង្គភាពការពារកុមារ ឬហៅកាត់ថា (CPU) បានឱ្យដឹងថា ការចាប់ខ្លួនកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងជាក់លាក់ ដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងអង្គភាពការពារកុមារ (CPU)។ តាមរយៈការស៊ើបអង្កេត សមត្ថកិច្ច រកឃើញមានជនរងគ្រោះសរុប២១នាក់ ដែលមានអាយុចន្លោះពី៥ដល់១៦ឆ្នាំ បានជាប់ពាក់ព័ន្ធនឹងករណីនេះ។ មកដល់ពេលបច្ចុប្បន្ន ​ជនរងគ្រោះទាំងអស់កំពុងទទួលបានការពិគ្រោះផ្លូវចិត្តដោយអ្នកជំនាញ និងការគាំទ្រពីអង្គភាពការពារកុមារ។

រូបតំណាង
រូបតំណាង

CPU បញ្ជាក់បន្ថែមថា ការស៊ើបអង្កេតនៅតែបន្ត និងកំពុងដំណើរការយ៉ាងសកម្ម ដោយសមត្ថកិច្ចជឿជាក់ថា នឹងអាចនៅមានជនរងគ្រោះបន្ថែមទៀត។ ក្រុមការងារស៊ើបអង្កេតកំពុងស្វែងរកតម្រុយ និងភស្តុតាងបន្ថែម ដែលកំពុងចង្អុលបង្ហាញថា មានបណ្តាញជនល្មើសផ្លូវភេទលើកុមារ ហើយការឃាត់ខ្លួនជនសង្ស័យបន្ថែមក៏អាចកើតមានឡើងនៅថ្ងៃមុខផងដែរ។ ជាមួយគ្នា CPU ក៏កំពុងសហការជាមួយដៃគូអនុវត្តច្បាប់ទាំងក្នុង និងក្រៅប្រទេស ដើម្បីកំណត់ទំហំបណ្តាញជនល្មើសឱ្យបានច្បាស់លាស់ និងធ្វើឱ្យប្រាកដថា រាល់ជនល្មើសត្រូវបាននាំមកផ្តន្ទាទោសចំពោះមុខច្បាប់។

លោក ជេមស៍ ម៉ាក់ខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU)  
លោក ជេមស៍ ម៉ាក់ខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU)  

លោក ជេមស៍ ម៉ាក់ខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍ថា ការចាប់ខ្លួនជនល្មើសនេះ បានបញ្ចប់ការរំលោភបំពានផ្លូវភេទដែលបានកើតឡើងជាយូឆ្នាំ ទៅលើកុមាររងគ្រោះជាច្រើននាក់។ លោកអះអាងថា ក្រុមការងារស៊ើបអង្កេតបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងចាប់ខ្លួនជនសង្ស័យ ដែលការចាប់ខ្លួននេះជាសារបញ្ជាក់ថា រាល់បុគ្គលដែលប្រព្រឹត្តបទល្មើសលើអ្នកដទៃ នឹងត្រូវបានស្វែងរក ចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត